




ភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលក្រសួងមហាផ្ទៃបញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៧នេះ សុំរឿងនេះស្ថិតនៅក្រោមការសាកសួររបស់លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។
បច្ចុប្បន្ននេះជនសង្ស័យកំពុងរងចាំការចោទរបស់ប្រព័ន្ធតុលាការសំរេច៕បញ្ញា