ផ្អើលកម្លាំងនគរបាលមួយខណ្ឌពោធិ៍សែនជ័យឡោមព័ទ្ធរោងចក្រមួយបន្ទាប់ពីសន្ដិសុខប្រើអំណាចខុសរឿង

img_6798img_6732img_6724img_6723

ភ្នំពេញ៖ កម្លាំងនគរបាលមួយខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការឡោមព័ទ្ធទីតាំងរោងចក្រកាត់ដេរ យីហោ MAZ BROTHER ដែលមានទីតាំង ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីកូនមន្រ្តីនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញម្នាក់ដែលធ្វើការនៅក្នុងនោះ ទូរស័ព្ទប្រាប់ថាខ្លួនរួមជាមួយ និងមិត្តចំនួន២នាក់ទៀត ត្រូវបានកម្លាំងសន្តិសុខ យាមរោងចក្រកាត់ដេរខាងលើ សហការជាមួយមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ទៀត ធ្វើការចាប់ខ្លួន ខ្លួនជំរិតទារប្រាក់ចំនួន ៥០០ដុល្លា ជាថ្នូរទៅនឹងការដោះលែង។ ក្រោយពេលទទួល បានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនោះភ្លាម មន្រ្តីនគរបាលខាងលើ បានទំនាក់ទំនងទៅកាន់ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ទើបលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាកម្លាំងឲ្យចុះទៅធ្វើការឡោមព័ទ្ធទីតាំងរោងចក្រមួយនោះ កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងខណៈនោះដែលកម្លាំងចុះទៅដល់ មួយចំនួនបានឡោមព័ទ្ធ និងមួយចំនួនទៀតបាន សម្រុកចូលទៅក្នុង រោងចក្រដោយការប្រុងប្រយ័ត្នបំផុត ដើម្បីរំដោះចំណាប់ខ្មាំង ព្រោះឮថាមានការចាប់ជំរិតបែបនេះ ក្រុមជនសង្ស័យប្រាកដជាមានអាវុធប្រើប្រាស់ហើយ។ លុះពេលចូលទៅដល់ នគរបាលបានធ្វើការឃាត់ខ្លួន មនុស្សជាបន្តបន្ទាប់ចំនួន៩នាក់ ធ្វើការសាកសួរ ហើយក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួននោះ មានមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ក្រុមសន្តិសុខ ដែលយាមនៅក្នុងរោងចក្រនោះចំនួន៥នាក់និងប្រធានរដ្ធបាលម្នាក់រួមជាមួយជនរងគ្រោះ៣នាក់ទៀត។អ្នកដែលត្រូវសន្តិសុខចាប់ខ្លួននោះចំនួន៣នាក់ក្នុងចំណោម ៤នាក់ ដោយម្នាក់ ប្រគល់លុយរួចខ្លួនទៅមុន។
ដោយក្រោយពេលចាប់អ្នកប្រើប្រាស់គ្រឿងញៀនបាន នគរបាលនិង ពួកសន្តិសុខនេះ មិនបានប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ទេ បែរជានាំគ្នជំរិតទារប្រាក់ក្នុងម្នាក់ៗចំនួន៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងទៅវិញ។ហើយនារី២នាក់ដែលឃាត់យកមកក្នុងចំណោមទាំង ៩នាក់នោះ ជាអ្នក ដែលជាអ្នកយកប្រាក់ទៅលោះ បងប្អូនដែលត្រូវសន្តិសុខចាប់ខ្លួននោះ ហើយពេលមានរឿងបែបនេះ ពួកគេមិនបានប្ដឹងសមត្ថកិច្ចឲយជួយអន្តរាគមន៏ឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសន្តិសុខខាងលើ រួមជាមួយមន្រ្តីនគរបាល ក្រសួងមហាផ្ទៃម្នាក់នោះ បានធ្វើការចាប់ខ្លួនកម្មកររោងចក្រកាត់ដេរខាងលើនោះ បានចំនួន៣នាក់ក្នុងនោះ មានម្នាក់គឺជាកូនរបស់មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផង។បន្ទាប់ពីបានដឹងថា កម្មករទាំង៣នាក់នោះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងមានថ្នាំញៀននៅ ជាប់ខ្លួនផង ហើយក្រោយពីការចាប់ខ្លួន នគរបាលម្នាក់នោះ និងក្រុមសន្តិសុខបានឃុបឃិតគ្នា រៀបចំផែន ការជំរិតទារប្រាក់ ដោយបានទារលុយម្នាក់ចំនួន៥០០ដុល្លារ ជាថ្នូរទៅនឹងការដោះលែង និងបានឲ្យបងប្អូន ក្រុមគ្រួសារយកលុយទៅលោះ។ខណៈនោះកម្មករ៣នាក់ បានទូរស័ព្ទប្រាប់ឲ្យសាច់ញាតិ យកលុយទៅ លោះ ហើយមានស្រ្តី២នាក់បានយកលុយ៥០០ដុល្លារ ទៅលោះភ្លាមៗដែរ ឯសាច់ញាតិផ្សេងទៀតមិន ទាន់ទៅដល់ ដោយឡែកកូនមន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានខលប្រាប់ឪពុករបស់ខ្លួន ទើបបង្កឲ្យបែកការណ៏មានការភ្ញាក់ផ្អើល បែបនេះតែម្ដង។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឈ្មោះក្រុមសន្តិសុខទាំង៦នាក់ទី១ឈ្មោះ អ៊ុន សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរយោធា និងជា នាយកក្រុមហ៊ុនសន្តិសុខ (អេច ប៊ី ស៊ី ) ស្នាក់នៅផ្ទះលេខ ៣៩៣ ផ្លូវ ២០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ រិន សុជាតិ ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរប្រធានរដ្ធបាលរោងចក្រខាងលើ (ម៉ាស់ ប្រាឌឺ) ទី៣ឈ្មោះ ហ៊ន រ៉ា អាយុ ២៦ឆ្នាំមុខរបរ សន្តិសុខរោងចក្រ ផ្ទះជួលភូមិស្រែជំ៣រៅសង្កាត់ចោមចៅ ទី៤នៅ វណ្ណះ អាយុ ៤៦ឆ្នាំមុខរបរសន្តិសុខ ផ្ទះលេខ៦៧ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ទី៥ឈ្មោះ សម គង់ អាយុ ៥៣ឆ្នាំជានគរបាលនាយកដ្ឋានប្រឆាំងភេរវះកម្មក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ ៤៦៦ ភូមិទី៥ សង្កាត់បឹងសាឡាង ចំការមន និងទី៦ លឹម ពិសី មុខរបរសន្តិសុខ។ដោយឡែកស្ត្រីម្នាក់ឈ្មោះ សេង សារី អាយុ២៨ឆ្នាំមុខរបរកម្មកររោងចក្រដែលត្រូវជាប្រពន្ធកម្មករម្នាក់ត្រូវសន្តិសុខជំរិតទារប្រាក់បានប្រាប់អោយដឹងថា ប្តីរបស់ខ្លួនពិតជាត្រូវក្រុមសន្តិសុខ ជំរិតទារប្រាក់ពិតប្រាកដមែន ហើយនៅមុនពេលកើតហេតុ ខ្លួនក៏បំរ៉ុងយកលុយមក ដើម្បីលោះប្តីខ្លួនផងដែរ។

ក្រោយពីឃាត់យកមក កាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌ ជនសង្ស័យទាំងនោះស្ថិតនៅក្រោមការសាកសួរ និងឃុំខ្លួនបណ្ណោះអាសន្នសិន ដើម្បីកសាងសុំណុំរឿងរងចាំថ្ងៃឡើងតុលារការ៕ សុផាត

Leave a Reply

Your email address will not be published. Required fields are marked *