វាយប្លន់បានសម្រេចទៀតហើយ ខណ្ឌដង្កោរ

0
168

 

 

 
ភ្នំពេញ៖ជនសង្ស័យ២នាក់បានវាយប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបានដោយសុវិត្ថិភាពបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសពេញខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ខែតុលាឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉ាវ ចាន់ ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ស្លូងក្ដី ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងZoomerx ពណ៌ស ដែលពាក់ស្លាក់លេខ 1Fz- 0396
ចេញពីផ្ទះក្នុងគោលបំណងទៅជួបជុំមិត្ដភ័ក្រិ្ដនៅEVC ស្ដិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅជួបជុំគ្នានៅកោះពេជ្រ ស្រាប់តែពេលកុំធ្វើដំណើរហួសវិទ្យាល័យពង់ទឹកបន្ដិច ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមកជិតម៉ូតូជនរងគ្រោះរួចយកដុំថ្មវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលខាងឆ្វេងធ្វើឲ្យជនរងគ្រោះដួលម៉ូតូ ស្រាប់តែពេលនោះមានជនសង្ស័យម្នាក់មកលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវសមត្ដកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីលាងរបួស និងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពង់ទឹក ៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here