ចេញពីក្លឹបដេញវៃគ្នា​កម្លាំង​នគរបាល​ឃាត់៣នាក់យកទៅសួនាំ

 

 

 

ភ្នំពេញ៖​ យុវជន៣នាក់ចេញពីរាំលេងកម្សាន្តក្លឹបហើយបានដេញវៃគ្នាជាមួយ​បក្ខពួក​ផ្សេង​ទៀត​មានគ្នា​៣ម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​ល្បាតប្រទះឃើញដេញចាប់បានយកទៅសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០១៧​ នៅមុខផ្ទះសំណាក់​ដើមលាភ​ តាមបណ្តោយផ្លូវ៤៧៨ស្ថិតក្នុងសង្កាត់​ ទួលទំពូង១​ ខណ្ឌចំកាមន។

​ យុវជនទាំង៣នាក់ដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនទី១ឈ្មោះសេងចាន់ពិសី​ ភេទប្រុសអាយុ១៧ឆ្នាំមុខរប​ រើសអេតចាយ​ ស្នាក់នៅមិនពិតប្រាកដ​ ទី២ឈ្មោះគឹមឌូ​ ភេទប្រុសអាយុ១៧​ ឆ្នាំមុខរបរើសអេតចាយ​ ស្នាក់ជិតផ្សាសិតនី​ ផ្លូវកម្ពុជាក្រោម​ សង្កាត់មិត្តភាព​ ខណ្ឌ៧មករា​ ទី៣ឈ្មោះឈឿនរ៉េតដារ៉ូ​ ទេភប្រុសអាយុ២៥​ឆ្នាំ មុខរបអ្នកទិញអេតចាយ​ ស្នាក់ផ្លូវរត់ផ្លើង​ បឹងកក់១​ ខណ្ឌទួលគោក។
​ តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថានៅមុនពេលកើតហេតុកម្លាំងកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤ក្រុមប្រដេញគ្នាចុះពីផ្លូវ២៧១ទៅរង្វល់មូលផ្សារដើមថ្កូវឃើញដូចនេះក៏ដេញ​ រហូតទៅដល់ចំណុចមុខផ្ទះសំណាក់ដើមលាភក៏ឃាត់បានយុវជន៣នាក់និងម៉ូតូសង់បិុចមួយគ្រឿង​ ពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ1BN 3335​ចំណែកម៉ូតូ៣គ្រឿងទៀតគេចខ្លួនបាត់អស់។
ក្រោយការឃាត់ខ្លួនយុវជនទាំង៣នាក់ត្រូវបានសមត្ថកិច្ចយកទៅធ្វើការសាកសួនៅអធិការនគរបាលខណ្ឌចំកាមន។
​ បើតាមសម្តីយុវជនទាំង៣នាក់វិញបានអោយដឹងថាមុនពេលកើតហេតុពួកគេបាននាំគ្នាចេញពីរាំងលេងកម្សាន្តនៅក្លឹបប្លូឡាញ​ បំណងជិះម៉ូតូផ្ទះនៅទួលគោក​ ខណៈ​ដែល​កំពុង​ជិះស្រាប់តែមានម៉ូតូ៣គ្រឿងជិះមកដេញវៃពួកគេ​ដោយភ័យពេកក៏ជិះម៉ូតូរត់តែម្តង​ រហូតដល់ចំណុចកើតហេតុដួលម៉ូតូក៏ឃើញ​កម្លាំងនគរបាល​មកពីក្រោយទៅ​វិញ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *