ចោរ​ឆក់​កាបូប​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន​ខណៈ​ដែល​ធ្វើ​សកម្ម​ភាព​

 

 

ភ្នំពេញៈ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះមិនបានសម្រេច ស្រាប់តែដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ទី០១ ឈ្មោះ ឆន ផានិត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យ ទី០២ ឈ្មោះ ធី ម៉ាការ៉ា  ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV-6994 លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះកំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់មិនបានសម្រេចភ្លាមៗនោះជនសង្ស័យស្រាប់តែដួលម៉ូតូទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌចំការមនកំពុងល្បាតនៅចំណុចខាងលើនោះបានឃាត់ខ្លួនបានភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *