កម្លាំង​នគរបាល​បញ្ជូនតៃកុងរថយន្តដែលបើកកិនបុរសម្នាក់ស្លាប់នៅផ្លូវ៣៧១ទៅតុលាការ

 

 

 

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងករដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី។

កម្លាំង​នគរបាល​បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជា គឹមរ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំអូរាំង ស្រុកបារាយ៍ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន (អ្នកលឿង)។

សមត្ថកិច្ចបន្ថែមថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃទី២ ខែតុលា នេះតំណាងអយ្យការនៅមិនទាន់បានសម្រេចចោទប្រកាន់លើជនសង្ស័យនៅឡើយទេ ដោយផ្ញើទុកនៅសមត្ថកិច្ចសិនរងចាំ ចាត់ការបន្តនៅព្រឹកស្អែកទៀត។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង៧ យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ នៅតាមបណ្តោយផ្លូវ៣៧១ ក្បែររោងចក្រស៊ីនឡានហួរ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តបង្ករម៉ាក FUSO ក្បាលពណ៍ខ្លាច់ក្តាមពាក់ស្លាក លេខ កំពង់ស្ពឺ3A-1320 ជាមួយ ម៉ូតូម៉ាក Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-7552 ដែលបណ្តាលឱ្យបុរសរងគ្រោះម្ចាស់ម៉ូតូម្នាក់ឈ្មោះ ថេង ឡាយ ភេទប្រុស អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងឃ្មុំ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយជិះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *