ស្វាន​ជញ្ជាំង​ដាក់​ស្លាក​យីហោ​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​

0
384

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ជា​ជាង​ផ្សារ​ដែក​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​ ខណៈ​ដែល​ស្វាន​ជញ្ជាំង​ដាក់​ស្លាក​យីហោ​ឆ្លង​ចរន្ត​អគ្គិសនី​នឹង​ជើង​អន្ទា។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​០៩:៣០នាទី​ព្រឹក​ថ្ងៃទី​៣ខែ​តុលា​ឆ្នាំ​២០១៧​ស្ថិត​នៅ​មុខ​ហាងវិនធឺ្លលក់គ្រឿងសង្ហារឹមទីតាំងលេខ E១៧,១៨,១៩ក្នុងផ្សារ ឌីហ្វាល់លក់គ្រឿងសឹង្ហារឹមគ្រប់ប្រភេទតាម​បណ្ដោយ​ផ្លូវជាតិលេខ១ ក្រុមទី៦ ភូមិ បឹងឈូក សង្កាត់និរោធ៏ខណ្ឌ ច្បារអំពៅ។
សាក​សពជន​រង​គ្រោះ​ឈ្មោះ ឡន​ ចាន់ពិសីភេទប្រុសអាយុ ២៤ឆ្នាំមុខរបរជាងផ្សារដែក ទីលំនៅផ្ទះលេខ
២៩៤ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌ ពោធ៏សែនជ័យ។
តាម​ប្រភព​ព័ត៌មានពី​ឈ្មោះភីងសេងហ៊ុងភេទប្រុស​ត្រូវ​ក្រុម​ការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​និងជនរងគ្រោះបាននាំគ្នាមកតំឡើងស្លាកយីហោនៅកន្លែងកើតហេតុរួចក៏នាំគ្នារៀបចំអន្ទាដើម្បីឡើងស្វាន។ ពេលនោះជើងអន្ទាដែកបានសង្កត់លើខ្សែភ្លើង តែពុំចាប់អារម្មណ៍​ក៏ឡើងលើអន្ទាពុំពាក់ស្បែកជើង​ ចំណែក​ឯ​រូប​គាត់​ជាអ្នកទប់ស្លាកយីហោ​ ខណៈ​នោះជនរងគ្រោះក៏ធ្លាក់ចុះមកក្រោមផ្កាប់មុខហើយ​ខ្លួន​ក៏លោតចុះពីលើអន្ទាដកខ្សែភ្លើងចេញពីព្រីនិងហៅ​រថយន្ត​សង្គ្រោះ​របស់​ពេទ្យបង្អែកមានជ័យ​ ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថា​ សាក​សពជន​រង​គ្រោះ​ស្លាប់បាត់ហើយ។
ក្រោយពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​នគរ​បាល​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​។
តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​មែន​។
បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here