ស្រវឹង​ស្រា​ទៅ​ដាក់​ម៉ង​លង់​ទឹក​ប្រឡាយ​ស្លាប់​ចោល​ប្រពន្ធ​កូន

 

 

 

ភ្នំពេញៈ​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចុះ​ទៅ​ដាក់​ម៉ង​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​រអិល​ជើង​បណ្តាល​អោយ​លង់​ទឹក​ស្លាប់​ចោល​ប្រពន្ធ​កូន ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ថ្ងៃ​ទី​៣​ខែ​​តុលា​​ឆ្នាំ​២០​១៧​ស្ថិត​នៅ​ភូមិ​ប្រទះ​ឡាង​សង្កាត់​ប្រទះ​ឡាង ​ខណ្ឌដង្កោ ។

ជន​រងគ្រោះ​មាន​ឈ្មោះ​ ពេច​ សឿន​ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​មុខ​របរ​ជា​កសិករ​មាន​ប្រពន្ធ​ឈ្មោះដេន ផួន ដេន​អាយុ​៥៣​ឆ្នាំ និង​កូន​ស្រី​១​នៅ​ក្នុង​បន្ទុក ។

បើ​តាម​សម្ដី​អ្នក​ដាក់​ម៉ង​ដូច​គ្នា​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហតុ​ដោយ​បុរស​ខាង​លើ​បាន​ហូប​ស្រា លុះ​ដល់​ម៉ោង​មក​ដាក់​ម៉ង​បាន​មក​ដាក់​នៅ​ក្នុង​ទឹក​បឹង​ប្រឡាយ​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​ស្រាប់​តែ​បាត់​គាត់​មិន​ឃើញ​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​ហើយ​បាន​នាំ​គ្នា​ចុះ​ទៅ​ជួយ​រក​ដែរ​តែ​ដោយ​សារ​ទឹក​ជ្រៅ​ពេក​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​អោយ​មក​ជួយ​ក៏​មាន​កា​ភ្ញាក់​ផ្អើល​ដឹង​ដល់​ប្រពន្ធ​គាត់​បាន​នាំ​គ្នា​មក​ជួយ​មុជ​ទឹក​រក​ឃើញ​ដោយ​បុរស​ខាង​លើ​បាន​ស្លាប់​បាត់​ហើយ ។

តាម​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា បុរស​ដែល​លង់​ទឹក​ស្លាប់​នោះ​គឺ​ដោយ​សារ​តែ​គាត់​ដើរ​រាយ​ម៉ង​គឺ​ជើង​គាត់​ជំពាក់​ជា​មួយ​និង​ម៉ង​ហយ​រុំ​ជើង ទើប​ធ្វើ​អោយ​គាត់​រអិល​ជើង​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​បណ្តា​អោយ​លង់​ស្លាប់​ចោល​ប្រពន្ធ​និង​កូន ។

ក្រោយ​ពី​សមត្ថកិច្ច​ខណ្ឌដង្កោ​ពិនិត្យ​រួច​ហើយ​ថា​បុរស​នោះ​ពិត​ជា​លង់​ទឹក​ស្លាប់​ហើយ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *