យុវជនឈាមរាវពីរនាក់ត្រូវបានកម្លាំង​នគរបាល​ឃាត់ខ្លួន យកខ្សែក្រវ៉ាត់ដេញវ៉ៃគេដោយចេតនា

0
167

 

 
ភ្នំពេញ៖ កម្លាំង​ប៉ុស្តិ៍រដ្ឋបាលទឹកថ្លាចាប់ឃាត់ខ្លួនយុវជនឈាមរាវ២នាក់ដោយចោទពីបទបង្កហឹង្សាដោយចេតនា(យកខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះតាមផ្លូវសាធារណះព្រោះតែក្រុមខ្លួនខឹងរឿងថាជនរងគ្រោះជិតម៉ូតូប៉ះម៉ូតូខ្លួនហើយមិនឈប់សុំទោស)។ ហេតុករខាងលើបង្ករឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវសហព័ន្ធរូស្សីទល់មុខនិងវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
យុវជនឈាមរាវទាំង២ខាងលើ ទី១មានឈ្មោះ ធីម ដេវិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅទឹកល្អក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំក្សេមក្សាម ស្រុកឧត្តង ខេត្តកំពង់ស្ពឺ ។ ទី២មានឈ្មោះ ឈើន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំព្រែករំដេង ខេត្តកំពុងស្ពឺ ។ចំណែកយុវជនរងគ្រោះមានឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជានិសិត្ស ស្នាក់នៅភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមការបកស្រាយរបស់ជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1 J 9323 ដែលទើបតែចេញមកពីផ្ទះនៅម្តុំផ្សារទំនើបរតនាផ្លាហ្សាដើម្បីទៅយកមិត្តភក្តីនៅម្តុំវិទ្យាល័យឥន្រ្ទទេវី ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខ្លួន ដែលជាយុវជនរងគ្រោះ ក៏បានឈប់ម៉ូតូដើម្បីទិញបាយ ហើយពេលដែលទិញរួចហើយយុវជនរងគ្រោះបំរ៉ុងនិងបើកម៉ូតូជិះបន្តដំណើរទៅមុខទៀត ខណះពេលនោះស្រាប់តែលេចមុខយុវជនបង្កទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU 8410 មកពីក្រោយហើយបានធ្វើសកម្មភាពដោះខ្សែក្រវ៉ាត់វាយទៅលើររូបខ្លួនតែម្តងធ្វើអោយខ្លួនដែលយុវជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ទៅអោយគេជួយ ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលដ្ឋានកំពុងតែជិះល្បាតមកដល់ចំណុចកើតហេតុហើយឃើញហេតុការណ៍រួចក៏ធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនបង្កទាំងពីរនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង។
សម្ថិតកិច្ចបានបញ្ជាក់ឲ្យដឹងថាក្រុមជនបង្កបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដោះខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះពិតប្រាកដ៍មែនព្រោះតែខ្លួនខឹងនិងនិងជនរងគ្រោះថាជិះម៉ូតូប៉ះម៉ូតូខ្លួនហើយមិនសុំទោស។
បច្ចុប្បន្នយុវជនបង្កទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាករសាងសំណុំរឿងបបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីរងចាំការចាត់ការតាមនិតិវិធីច្បាប់៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here