តាក់ស៊ី បុករថយន្តធុនធំ ស្លាប់៤នាក់ នៅស្រុុកមោងឬស្សី

បាត់ដំបង៖  នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កឡើងរវាងរថយន្តធំ បុកជាមួយរថយន្តដឹកអ្នកដំណើរ(តាក់ស៊ី) បណ្តាលឲ្យមនុស្សពី ៤នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។

អ្នកឃើញឧប្បត្តិហេតុនេះបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តតាក់ស៊ី ម៉ាក Lexus RX300 បើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ពេលមកដល់កន្លែងកើតហេតុ អ្នកបើកបរដូចជាមានអាការៈងងុយដេក ក៏រេចង្កូតទៅបុកនឹង រថយន្តដឹកទំនិញធុនធំ ដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់រួញរថយន្តនិងមានអ្នកស្លាប់មាន៤នាក់ ជិះក្នុងក្នុងរថយន្តតាក់ស៉ី រួមមានស្ត្រីនិងក្មេងស្រីផងដែរ ឯអ្នកបើកបររត់គេចខ្លួនបាត់ និង រថយន្តដឹកទំនិញធុនធំក៏អ្នកបើកបរក៏បាន រត់គេចអស់ដែរ៕ សម្បត្តិ

%e1%9e%98%e1%9f%84%e1%9e%84%e1%9e%ac%e1%9e%9f%e1%9f%92%e1%9e%9f%e1%9e%b8%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *