






ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសស្រាលខណះកំពុងជិះម៉ូតូហើយត្រូរថយន្តកូរ៉េបើកលឿនបួងចង្កតឆ្លងផ្លូវក៏ជ្រុលបុកនិងកិន កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៧នៅចំណុចមុខរោងចក្រប៊ឺរី តាមអូឌឹមទំបន់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះមុុំ ឈឿន ភេទប្រុសអាយុ៤០ឆ្នាំជាង មុខរបបើកបររថយន្ត ស្នាក់ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកវ៉េវពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q 2288 បើកបរដោយបុរសម្នាក់និងបុរស២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ ពណ៍ស ពាក់ស្លាកលេខកំពត 3A 0274 ដឹកសំភារះក្មេងជិះ(កន្ត្រកវិល+សេះហោះ)ធ្វើតំណើរបញ្វ្រាស់ទិសគ្នាហើយបានបួងចង្កូតបត់ឆ្វេងក៏ជ្រុលបុកម៉ូតូនិងកិនតៃកុងម៉ូតូម្នាក់បណ្តាលអោយស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសស្រាល។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបុករួចក៏ព្យាយាមបើកគេចខ្លួនរហូតទៅដល់ដីឡូមួយកន្លែងភូមិព្រៃទាសង្កាត់ចោមចៅ៣ ដែលជាកន្លែងបង្គំតន្ត្រីនិងក្មេងលេងទើបរថយន្តឈប់ហើយម្ចាស់គេចខ្លួនបាត់និងត្រូវបានសមត្ថកិច្ចតាមទាន់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ជើងគោករាជធានីដើម្បីមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូដើម្បីយកទៅរក្សទុករងចាំដោះស្រាយពេលក្រោយ ដោយណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត