ជិះម៉ូតូលឿនបុកគោដែលដើរឆ្លងផ្លូវរងរបួសធ្ងន់ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

 

 

 

ភ្នំពេញ៖​បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគោដែលដើរឆ្លង​ កាលវេលាម៉ោ​៦នឹង៣០នាទីថ្ងៃទី៣ខែតុលាឆ្នាំ២០១៧នៅមុខផែស្ងួត អ៊ុយញ៉ុង តាមបណ្តោយផ្លូវ​ទំនប់កប់ស្រូវ​ ដែលស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះលី មករា ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល​ភូមិ ចោមចៅខណ្ឌពោធិ៍សែនជ័យ​មានស្រុកកំណើតនៅខេត្តតាកែវ។​
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា​នៅមុនពេលកើតហេតុ​​ឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1A0886 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ស្រាប់តែ​មានគោមួយហ្វូង ដើរឆ្លងផ្លូវ ដោយស្ថានភាពងងឹតផងនោះចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកមេគោមួយក្បាល បណ្តាលអោយដួលអូស​បោកនឹងថ្នល់បណ្តាលអោយ​រងរបួសធ្ងន់ ។​
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។​
​ ដោយឡែកមេគោមួយក្បាលខាងលើត្រូវបាននាក់ឃើញហេតុការណ៍បានចាប់គោទុកដើម្បីប្រគល់អោយសមត្ថកិច្ចស្វែងរងចាំម្ចាស់គោមកដោះស្រាយ។​

ក្រោយពេលកើតហេតុ​បានជាងមួយម៉ោងក្រោយមកស្រាប់តែម្ចាស់គោបានមកដោះស្រាយជាមួយភាគីខាងជនរងគ្រោះបានទាមទាចំនួន១លានរៀលតែដោយភាគីខាងម្ចាស់គោសុំសំរួលត្រឹម១៥០ដុល្លារ៍ដើម្បីចេញថ្លៃព្យាបាលនឹងថ្លៃជួសជុលម៉ូតូបញ្ចប់នៅកន្លែងកើតហេតុ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *