ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកនៅកៀនស្វាយ

ភ្នំពេញ៖  កាលពីវេលាម៉ោង១២រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ​បានប្រទះឃើញសាកសព បុរសម្នាក់ អណ្តែកទឹកទន្លេមេគង្គក្រោម ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀន ស្វាយ ខេត្តកណ្តាល ​ ។

ក្រោយឃើញសាកសពនេះ សមត្ថកិច្ចកំពុងអូសសពឡើងមកលើគោក ដើម្បីធ្វើកោសល្យវិច័យ ដែលសពនេះមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ សង្ស័យជាករណីលង់ទឹក ​។

សមត្ថកិច្ចបាន អំពាវនាវដល់​ប្រជា​ពលរដ្ឋណា ដែល​បាត់​សមាជិកគ្រួសារ សូមទៅពិនិត្យមើលសពនៅស្រុកកៀនស្វាយដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *