ឆក់​មិន​បាន​សម្រេច ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​បាន​ម្នាក់​និង​គេច​ខ្លួន​បាត់​ម្នាក់

 

 

 

ភ្នំពេញៈ ជន​សង្ស័យ២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឃាត់​ខ្លួន​បាន​ម្នាក់​និង​រត់​គេច​ខ្លួន​បាត់​ម្នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច​រួច​គេច​ខ្លួន​ចូល​ក្នុង​វត្ដ​ប្រយូវង្ស ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​រសៀល​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច ផ្លូវ​ព្រះ​សីហុន​ កែង​​ផ្លូវ​នរោត្ដម សង្កាត់ បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ​។

ជន​សង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទី១-ឈ្មោះ សុខ ឡាលីន អាយុ១៧ឆ្នាំមុខ​របរ​សិស្សសាលាបឹងកេងកង ភេទប្រុស អាយុ​១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ​ចំការ​មន និងទី២-ឈ្មោះសុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងវត្ដប្រយូវង្ស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន(រត់គេចខ្លួន)​ ។

តាមប្រភពព័ត៌មានពីស្ដ្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យ២នាក់ខាងលើ​នេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ជន​សង្ស័យ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រងគ្រោះ​កំពុង​ដើរ​ទៅ​ធ្វើ​ការ​តាម​ដង​ផ្លូវ​តែ​ឆក់​មិន​បាន​សម្រេច​ភ្លាម​ៗ​នោះ​ជន​សង្ស័យ ស្រាប់​ជិះ​គេច​ខ្លួន​ចូក​ទៅ​ក្នុង​វត្ដ​ប្រយូវង្ស ទើប​កម្លាំ​ង​សមត្ថ​កិច្ច​ប៉ុស្តិ៍​ខណ្ឌ​ចំការមន ចុះ​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្ដង ដោយ​ឡែក​ជន​សង្ស័យ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួច និង ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់ នាំ​មក​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *