នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ឧក្រិដ្ឋជនជនជាតិចិនចាប់ជំរិតស្រ្តីជនជាតិចិន​ដូចគ្នាទារលុយ១​ម៉ឺនដុល្លារ

img_6942img_6941img_6937img_6936img_6937

ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជន ជនជនជាតិចិនមានគ្នា២នាក់ បានធ្វើការចាប់ខ្លួនស្រ្តីម៉ាស្សាម្នាក់ជាជនជាតិចិនដូចគ្នា ជំរិតទារប្រាក់ពីថៅកែហាងម៉ាស្សា ចំនួន១ម៉ឺនដុល្លារនោះ បើមិនបាននិងសំលាប់នារីនោះចោល ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការយឹម សារ៉ាន់ បានសហការណ៏ជាមួយកម្លាំងនគរបាល ក្រុងតាខ្មៅ ខេត្តកណ្តាល តាមធ្វើការបង្ក្រាបនិងចាប់ខ្លួនបាន ជាបន្តបន្ទាប់ ព្រមទាំងបានរំដោះស្រ្តីរងគ្រោះ ពីកណ្ដាប់ដៃជនទាំងនោះ បានដោយជោគជ័យទៀតផង។

កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានសហការណ៏ជាមួយនគរបាល ក្រុងតាខ្មៅ ខេត្តកណ្ដាល បាន ធ្វើការចាប់ខ្លួនឧក្រិដ្ឋជនទាំង២នាក់នោះបានជាបន្តបន្ទាប់ កាលពីវេលា៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីតាំងដែលពួកគេលាក់ខ្លួន និងបង្ខាំងស្រ្តីរងគ្រោះ នៅក្នុងផ្ទះសំណាក់យីហោ《 ដាឡាវិន》ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកបាននាំទៅធ្វើការសាកសួរនិងកសាងសំណុំ រឿងនៅអធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ។

លោកយឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិសែនជ័យបានប្រាប់អោយដឹងថា ឧក្រិដ្ឋជនដែលជាក្រុមចាប់ជំរិតនោះម្នាក់ឈ្មោះ ទី យ៉ាក់ ពីង អាយុ ៣៨ឆ្នាំនិងម្នាក់ទៀតឈ្មោះ អុឺ ឈឺសៀន អាយុ៤២ឆ្នាំ ដែកពួកនេះគឺជាជនអន្តោប្រវេសន៏ឆ្លងដែនខុសច្បាប់ ស្នាក់នៅក្នុងផ្ទះសំណាក់យីហោ《 ដាល្លាវីន》 និងស្រ្តីជាជនរងគ្រោះឈ្មោះ ឈីង ពីងយ៊ី អាយុ២៤ មុខរបរម៉ស្សា ស្នាក់នៅម្តុំបុរីញ៉ូថោនពួកគេគឺជាជនជាតិចិនទាំងអស់គ្នា។ ម្យ៉ាងទៀតរវាងក្រុមឧក្រិដ្ឋជនចាប់ ជំរិតនិងស្រ្តីរងគ្រោះខាងលើ គឺជាមនុស្សស្គាល់គ្នា ដោយសារតែជនសង្ស័យ គឺជាម៉ូយដែលទៅម៉ាស្សា ធ្វើក្រចក និងកាត់សក់នៅក្នុងហាង ដែលជនរងគ្រោះធ្វើការ ហើយដោយសារតែនាងរងគ្រោះ មានរូបសម្រស់ស្រស់ស្អាតផងនោះ ក្រុមជនសង្ស័យតែងតែលេងឆាត ហៅជនរងគ្រោះទៅហូបបាយ និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង។

ប្រភពដដែលបានបន្តឲ្យដឹងថាលុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានហៅជនរងគ្រោះ បូរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ទៅដើរលេង និងហូបបាយជាមួយគ្នា បន្ទាប់មកបាននាំទៅកាន់ផ្ទះសំណាក់ យីហោ《 ដាល្លាវិន》ស្ថិតនៅក្នុងក្រុង តាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែមិនបានដឹងថា ពួកគេបានរួមភេទជាមួយគ្នាឬអត់នោះឡើយ។បន្ទាប់មកក៏បាន បង្ខាំងនាងទុកនៅក្នុងនោះ ហើយរហូតដល់វេលាល្ងាច ថ្ងៃដដែលនោះពួកឧក្រិដ្ឋជន បានទូរស័ព្ទទៅគំរាម ថៅកែហាង ឲ្យផ្ញើរលុយឲ្យពួកគេ១ម៉ឺនដុល្លារ ជាថ្នូរនិងការដោះលែង ស្រ្តីរងគ្រោះព្រោះពួកគេគឺជាក្រុមចាប់ ជំរិត បើគ្មានលុយទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ពួកគេនិងសម្លាប់នាងរងគ្រោះចោល ភ្លាម។

ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយរហូតដល់វេលាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ទើបថៅកែហាងម៉ាស្សា បានទៅប្ដឹងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យជួយទើបនគរបាល ក្រោមការ ដឹកនាំរបស់អធិការខណ្ឌ បានធ្វើការស្រាវជ្រាវ រហូតកំណាត់បានមុខសញ្ញា ព្រមទាំងទីកន្លែងដែលពួកនោះ លាក់ខ្លួន និងលាក់ជនរងគ្រោះ។ទើបកម្លាំងប្រើប្រាស់ជំនាញចចារពន្យាពេលជាមួយជននោះ ហើយជននោះបានផ្លាស់ប្ដូរ ពេលឲ្យប្រគល់លុយ នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនោះវិញ ហើយកម្លាំងបានបន្តការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង និងបានសហការណ៏ជាមួយ កម្លាំងនគរបាលក្រុងតាខ្មៅ រហូតដល់វេលាល្ងាចថ្ងៃដដែលទើបចាប់ខ្លួនបានជាបន្តបន្ទាប់ ដោយម្នាក់ចាប់ខ្លួនបានតាមផ្លូវ ក្នុងក្រុងតាខ្មៅ រួចបានសាកសួរទើបឈានទៅចាប់ខ្លួនម្មាក់ទៀតនៅក្នុង បន្ទប់ផ្ទះសំណាក់ បន្ទាប់មកបាននាំទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *