ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់ នារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់អោយកម្លាំងនគរបាល ខណៈដែលគាត់អត់មានលុយទិញថ្នាំញៀនជក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤:៣០នាទីល្ងាចថ្ងៃទី០៤ខេតុលាឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះដាង ឈុនណារ៉ាត់ភេទប្រុសអាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ស្នាក់នៅផ្ទះជួលភូមិត្រពាំពោធិ៍សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិថ្លក់ជ្រៅឃុំខ្ចៅ ស្រុកកងមាសខេត្តកំពង់ចាម។ចំណែកឯជនរងគ្រោះឈ្មោះ ហាក់ គឹមភីភេទស្រីអាយុ២៤មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិបាក់ស្រីឃុំកូលស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ។
តាមប្រភពព័មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាង នៅបន្ទប់ម្នាក់ឯងនៅជាន់ទី៤ដោយឃើញជនសង្ស័យដើរក្រវែលចុះក្រវែលឡើងពួននៅមាត់ទ្វារ។បន្ទាប់មកនាងបានទៅបិទទ្វារស្រាប់តែជនសង្ស័យខាងលើចូលមកចាប់ជិះហើយចងដៃដោយយកខ្យែចងស្បែកជើងមកចងដៃនាងខាងមុខ។ពេលនោះនាងស្រែជនសង្ស័យបានយកកំបិតជំពុះទង់មកផ្ចង់អា កដោយកំរាមថានៅអោយស្ងៀម កំស្រែកប្រយ័ត្នអញអាកសម្លាប់។ហើយនាងបានសួរថា តើគាត់ចងបានអី ?ជនសង្ស័យឆ្លើយថា ចង់បានអីតិចទួច តែមិនទាន់ឆ្លើយអស់ផងស្រាប់តែឃើញនារីត្រូវជាប្អូនជីដូនមួយឡើងមកជនសង្ស័យចុះទៅវិញភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាប្អូនជីនមួយឈ្មោះ អ៊ឹម គន្ធា ភេទស្រីអាយុ២៣ឆ្នាំ មុខរបកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ក្រោមភូមិកើតហេតុខាងលើបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលឺសូរ្យសំឡេងបងស្រីជីដូនមួយស្រែថាជួយផងចោរចាប់ខ្ញុំ។បន្ទាប់មកកាត់បានឡើងទៅមើលតែមិនទាន់ទៅដល់បន្ទប់ផងក៏ដឹងថាចោរនៅក្នុងបន្ទប់បងស្រី ហើយនាងបានចុះទៅហៅអោយគេមកជួយ ស្រាប់តែឃើញជនសង្ស័យដើរចុះមកដីថែមទាំងនិយាយថាមានអ្នកខ្យល់គរនៅខាងលើ ហើយមកដល់បន្ទប់បងឃើញជនរងគ្រោះជាប់ចំណងចងមកខាងមុខ។ចំណែកជនសង្ស័យវិញបានចុះ ហើយរត់បានប្រមសណត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗផងដែរ។រួចប្រគល់អោយកម្លាំងនគរបាលយកទៅសាកសួរនៅប៉ុស្ដិ៍ចោមចៅ។
តាមចំលើយសារភាពរបស់ជនសង្ស័យខាងលើបាននិយាយថា រូបគាត់បានចូលទៅប្លន់នារីខាងលើមែន ដោយមិនមានលុយទិញថ្នាំជក់។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕សារ៉េត