



ភ្នំពេញ៖ ហេតុការចរាចរណ៍ប៉ះគ្នាដ៏សែនតូចមួយបានកើតឡើងដោយម៉ូតូនិងម៉ូតូតែបែរជាម្ចាស់ទាំងសងខាងមិនព្រមនិយាយគ្នាស្រួលបួលទេបែជាចាប់ទាញគ្នាធ្វើរឲ្យផ្អើលដល់អ្នកធ្វើដំណើតាមដងផ្លូវទៅព្រឹក។ករណីតូចតាចបង្ករភ្ញាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ អង្គរ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងសេរីហុងដាឌ្រីមឆ្នាំ ២០១៣ពាក់ស្លាកលេខ 1BQ 7237 ធ្វើរដំណើក្នុងទិសដៅជើងទៅត្បូងដោយជិះកាត់តាមបណ្តោយផ្លូវបេតុងខាងលើរលុះមកដល់ចំណុចកើតហេតុនៅកន្លែហលក់ផ្លែរឈើមួយកន្លែងក៏មាមនារីមកនាក់ជិះម៉ូតូសេរី លែត ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 1CY 4737 បានបត់បំរុងឆ្លងផ្លូវតែមិនប្រយត្ន័ក៏បានប៉ះគ្នាជាមួយម៉ូតូសង់តែមិនបានឲ្យរងការខូចខាតនោះទេដោយគ្រាន់តែរបួសតិចតួចប៉ុណ្ណោះរួចមកក៏ភាគីខាងម៉ូតូ លេត បានទាញក៏អាវខាងម៉ូតូសង់ បណ្តាលឲ្យដាច់ខ្សែរករជាពីរកំណាត់បន្ទាប់មកក៏មានការតឹងសរសៃករដាក់គ្នាទាំងសងខាងបណ្តាលឲ្យផ្អើលដល់អ្នកធ្វើរដំណើរតាមដងផ្លវដោយភាគីទាំងសងខាងប្រកែកយកឈ្នះរៀងៗខ្លួនទើបបានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ដល់សម្ថិតកិច្ចឲ្យចុះជួយអន្តរាគម៍ផងដែរ។
ក្រោយពីបានស្តាប់ការណែរនាំរបស់សម្ថិតកុច្ចទើបភាគីទាំងសងខាងធ្វើរសម្របសម្រួលយ៉ាងយូរទើបត្រូវគ្នា ដោយភាគីខាងម៉ូតូឌ្រីមសង់ ព្រមសងសំណងដល់ម៉ូតូ លែត នៅទឹកប្រាក់ចំនួន ២០០០០រៀលរួចក៏បញ្ចប់រឿងទៅ៕វាសនាសែនជ័យ