ទុស្សេឆេះទូរទស្សន៏នៅក្នុងបន្ទប់ជាន់ឡៅតឿនៅជិតផ្សារព្រៃទាបង្កការភ្ញាក់ផ្អើលទាំងថ្ងៃ

 

 

 

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះទូរទស្សន៏និងសម្ភារៈមួយចំនួននៅក្នុងបន្ទប់ ជាន់ឡៅតឿក្នុងផ្ទះមួយកន្លែង ស្ថិតនៅជិតផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។ខណៈនោះមិនមានរថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៏ នោះឡើយ ព្រោះបនរជាពលរដ្ឋបាននាំគ្នាប្រើប្រាស់បំពង់ពន្លត់អគ្គភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ រហូតដល់ភ្លើងបានរលត់ទៅ វិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានស្ថិតនៅក្នុងផ្ទះនោះដែរ ប៉ុន្តែនៅខាងក្រោមហើយក្រោយមក បានធំក្លិនឈ្ងៀម លុះពេលក្រឡេកមើលទៅលើជាន់ឡៅតឿ ស្រាប់តែឃើញមានផ្សែងហុយចេញមកក្រៅយ៉ាងខ្លាំង ទើបមានការ ភ្ញាក់ផ្អើល និងស្រែកឲ្យអ្នកជិតខាងជួយ។ពេលនោះអ្នកជិតខាងបាននាំគ្នាចូលទៅជួយ ដោយបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ ជាច្រើនបំពង់ទៅបាញ់ពន្លត់ ហើយមុនដំបូងមានការភ័យស្លន់ស្លោរ និងបានហៅរថយន្តពន្លត់អគ្គីភ័យ ដែលប្រចាំការនៅសាលា ខណ្ឌពោធិ៍សែនជ័យទៅអន្តរាគមន៏ដែរ ប៉ុន្តែពេលនោះរថយន្តមិនទាន់បានចេញទៅផង ភ្លើងក៏បានរលត់ទៅវិញ ដោយសារការប្រើ ប្រាស់បំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់នោះ។

ប្រភពដដែលបានបន្តថាការឆាបឆេះខាងលើនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើងនៅក្នុងបន្ទប់ជាន់ឡៅតឿនោះ ហើយក៏បានឆាបឆេះ ដល់ទូរទស្សន៏និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយចាត់ទុកជាសំណាងហើយដែលប្រជាពលរដ្ឋនាំគ្នាពន្លត់ទាន់ពេល ទើបមិនបណ្ដាលឲ្យឆេះរាលពេញក្នុងផ្ទះ ឬរាលដាលដល់ផ្ទះអ្នកជិតខាងទៀត៕​វាសនា​សែន​សែនជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *