


ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស្ទេបធ្វើដំណើរតាមដងផ្លូវត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកដង្កោគៀងនិងកិនបណ្តាលអោយរងការខូចខាតយ៉ាងដំណំចំណែកម្ចាស់លោតចេញទាន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទះតេលា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្ទេប ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K 1828 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោ ធ្វើដំណើរមកពីក្រោយហើយបានទាញចង្កូតបត់ស្តាំគៀនិងកិនម៉ូតូបណ្តាលអោយរងការខូចខាតយ៉ាងដំណំចំណែកម្ចាស់ម៉ូតូសំណាងល្អលោតចេញទាន់ពុំមានរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួលគ្នាដោយភាគីខាងថយន្តចេញថ្លៃខូចខាតចំនួន១០០ដុល្លារដើម្បីបញ្ចបរឿងនៅកន្លែងកើតហេតុ៕សារ៉េត