



ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកខ្សាច់បើកលឿនជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៧ នៅជិតប៉ុស្តិក្រាំងធ្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកសញ្ញាប់ផ្ទះប្រជាពលរដ្ឋនិងដើមអំពិលទឹកមួយដើមទៀតបាក់ដល់គល់តែម្តង។
តៃកុងរថយន្តបង្កឈ្មោះមុំភារម្យ ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបបើករថយន្ត ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញកម្លាំងនគរបាលម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយាន់ដាយ ពណ៍ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ1-3-3247 បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុក្នុងទិសដៅពីលិចទៅកើតហើយបានបួងចង្កូតបត់ស្តាំក៏ជ្រុលបុកម៉ូតូពេញទំហឹងហើយបន្តទៅបុកសញ្ញាបផ្ទះប្រជាពលរដ្ឋរួមទាំងដើមអំពិលទឹកបណ្តាលអោយបាក់អស់មួយដើមដួលរាបស្មើដល់ដី។
ភ្លាមៗនោះប្រជាពលរដ្ឋបានចាប់តៃកុងរថយន្តបង្កបានភ្លាមៗនិងនាំទៅប៉ុស្តិនគបាលរដ្ឋបាលក្រាំងធ្នង់បណ្ណោះអាន្នរងចាំទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សារ៉េត