រថយន្តមិនស្គាល់ម៉ាកបុកអ្នកដើរឆ្លងថ្នល់ម្នាក់ស្លាប់

img_6939img_6938img_6940
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងដោយសារតែរថយន្តមិនស្គាល់ម៉ាកបើកបុក ហើយរថយន្តបានបន្ថែមល្បឿនបើកគេចចូលភ្នំពេញ បាត់ស្រមោល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១.៣០នាទីយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ៤ខាងលិចប៉ុស្តិ៍កន្ទោគ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃបឹងសង្កាត់ កន្ទោកខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានលឺសូរសំលេងរថយន្តជាន់ហ្វ្រាំងអូសបន្ទាប់មកក៏លឺសូរបែកកញ្ចក់ ភ្លាមៗនោះក៏មានមនុស្សរត់មកមើលស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់កណ្តាលផ្លូវថែមទាំងមានស្នាមឈាមទៀតផង ។ ចំណែកសមត្ថកិច្ចជំនាញអោយដឹងថា តាមការពិនិត្យមើលស្លាកស្នាមកង់រថយន្តនិងសភាពសាកសពដេកនៅលើថ្នល់ គេអាចសន្និដ្ខានដឹងថា រថយន្តបង្ករជារថយន្តធុនតូចដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ព្រោះស្នាមអូសកង់គឺមានប្រវែងប្រហែល២០ម៉ែត្រ ហើយជនរងគ្រោះទំនងជាដើរឆ្លងផ្លូវជិតផុតទៅហើយទើបរងយន្តបុក គួបផ្សំនិងទីកន្លែងកើតហេតុងងឹតផងនោះ ទើបធ្វើអោយអ្នកបើកបរមើលមិនឃើញអ្នកដើរ តែទោះយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសាកសពត្រូវបានរថយន្តដឹកយកទៅរក្សាទុកនៅវត្តពោធិ៍ចិនតុ បើរកមិនឃើញសាច់ញាត្តិទេនោះ និងធ្វើការបូជានៅក្នុងវត្តតែម្តង ៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *