ភ្នំពេញ៖មន្ត្រីយោធាម្នាក់បើករថយន្តបុករថយន្តជនជាតិចិនម្នាក់បណ្តាលអោយរងការខូចខាត់ទាំងសងខាង បង្កអោយមានការភ្ញាក់ផ្ងើលកាលវេលាម៉ោង៧យប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៃដាហៅផ្លូវ(២០០៤)ក្នុងភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AL-6038បើកបរដោយបុរសម្នាក់ជាមន្ត្រីយោធាម្នាក់ មិនស្គាល់អត្តសញ្ញាណ។ចំណែកឯរថយន្តរងគ្រោះម៉ាកស្តាររិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1AI- 6546បើកបរដោយបុរសជនជាតិម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាកស្តាររិចដែលជារថយន្តរបស់ជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលើបើកបុកពីខាងក្រោយពេញទំហឹងបណ្តាលអោយរថយន្តរងគ្រោះខ្ទេចផ្នែកខាងក្រោយ។រីឯរថយន្តបង្កខាងលើ ខូចផ្នែកខាងមុខនឹងបណ្តាលអោយបែកពោងប៉ុន្តែសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ ។បន្ទាប់មករថយន្តទាំង២ឈប់នៅកណ្កាលថ្នល់ពិបាកដោះស្រាយពេកបានរុញមកអែបគៀនដើម្បីសម្របសម្រួលជាមួយគ្នា។
ក្រោយពេលកើតហេតុភាគីខាងតំណាងរថយន្តបង្កមានអ្នកចេញមុខមកដោះស្រាយជំនួស ដោយឡែករថយន្តរងគ្រោះវិញហៅម្ចាស់ដែលជនជាតិចិនជួលមកដោះស្រាយ។ពេលនោះភាគីខាងរថយន្តរងគ្រោះហៅជាងវាយតំលៃការខូចខាតនឹងតំលៃទឹកប្រាក់ អស់ចំនួន២១៨ដុល្លារ៍ដោយបញ្ចប់នៅកន្លែងកើតហេតុមុនពេលកម្លាំងនគរបាលមកដល់៕សារ៉េត