ខឹងគេថាអោយរឿងជំពាក់លុយបើករថយន្តដេញបុកនាំបក្ខ​ពួក​មកវាយត្រូវមួយដេកជនរងគ្រោះអោយសមត្ថកិច្ចនាំមកធ្វើការអប់រំញ

 

 

 

ភ្នំពេញ៖បុរសម្នាក់ជំពាក់លុយគេ​ខណៈ​ដែល​មាន​ បុរសម្នាក់​ប្រាប់ថា អែងជំពាក់លុយគេសងគេទៅកុំទុកយូពេក​ ពេល​នោះ​ខឹងគេថាអោយ បើករថយន្តដេញបុក នឹងនាំបក្ខពួក៣នាក់ទៀតមករករឿងវាយជន​រង​គ្រោះ​មួយដែកទីបតាន់រងរបួសស្រាល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់បានម្នាក់យកទៅអប់រំ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៤០នាទីយប់ថ្ងៃទី៥ខែតុលា​ឆ្នាំ២០១៧​ស្ថិត​នៅ​ក្នុង​ការរាស់រថយន្តកុងតឺន័រ រ៉ាសុី​ ស្ថិត​ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។​

ជនបង្កឈ្មោះ​ អ៊ឹង​ ចំណាន​ ហៅ វ៉ា​ ភេទប្រុស​អាយុ៣៦ឆ្នាំមុខរបរបើករថយន្តស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិព្រែកឯកឃុំព្រែកឯក ស្រុកគៀនស្វាយ​ខេត្តកណ្តាល។​ ចំណែក​ឯ​ជនរងគ្រោះ សឿង សារិន​ភេទប្រុស​អាយុ​៣៦ឆ្នាំ​មុខរបរបើករថយន្តស្នាក់នៅភូមិត្រពាំងថ្លឹង សង្កសត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាថានៅមុនពេលកើតហេតុរូបគាត់បានឈប់សំរាកពីការងារហើយបាននាំគ្នាផឹកសុី​​មាន​បក្ខពួក​គ្នា៣នាក់។បន្ទាប់មកស្រាប់តែឃើញជនបង្កដើរមកក្បែរ​ខ្លួន ហើយ​រូប​គាត់​និយាយទៅជនបង្កថា បើជំពាក់លុយគេសងគេទៅព្រោះគេផ្តាំប្រាប់អោយសង ពេលនោះគាត់និយាយច្រើនដង ស្រាប់ជនបង្កខឹង។ហើយឡើងបើករថយន្តដេញបុកជនរងគ្រោះ តែជនរងគ្រោះគេចផុត​ រួច​ជន​បង្ក​នាំបក្ខ​ពួក៣នាក់ទៀត វាយរូបគាត់​ថែម​ទាំង​យកដែកទីបកាន់​ប្រវែងជាងកន្លះម៉ែត្រ​មកវាយរូបគាត់ចំខ្នងបណ្តាលមានស្នាមតិចទួច គ្រាប់​ជួនពេល​កម្លាំង​នគរបាល​ប៉ុសិ៍្តល្បាត់ឃើញហើយឃាត់បានជនបង្កខាងលើ​។ចំណែក​ឯ​បក្ខពួក​៣នាក់​ទៀតរត់គេចខ្លួនបាត់​ បន្ទាប់មកបាននាំជនបង្កនឹងជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសួរនាំបន្ថែម។​

ក្រោយពេលកើតហេតុជនរងគ្រោះបានបដិសេធ​ន៍​បណ្តឹង ដោយយោគយល់ថាជនបង្កខាងលើធ្វើការក្នុងការ​រាស់ជាមួយគ្នា ដោយអោយ​កម្លាំងនគរបាល​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យានឹងអោយបងប្អូនមក​ធានាដោះលែងវិញ។៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *