ចូលសំរាក់ផ្ទះសំណាក់មិនទាន់បាន​ប៉ុន្មាន​បាត់លុយអស់សង្ស័យអ្នក​នៅក្នុងផ្ទះសំណាក់យក

 

 

 

ភ្នំពេញ៖ ជនបរទេសម្នាក់ទើបចុះពីប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានទៅសំរាកនៅផ្ទះសំណាក់ បានជាង១ម៉ោង​ដោយមិនមានហ្វាយហ្វាយទាក់ទងមិត្តភ័ក្តបានចុះពីបន្ទប់មកក្រោមមិនបាន១០នាទីផង ត្រឡប់ទៅវិញ បាត់កាបូបអស់លុយរលីង។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្ញើលកាលវរលាម៉ោង ៧នឹង២០នាទីយប់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៧នៅផ្ទះសំណាក់យីហោ ហង្សពេជ្រជាន់ទី២ បន្ទប់លេខ ២០៦ នៅទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ហ្វូហ្វាណាលី(FOFANAALI) ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរជំនួញ(លក់ទិញសំលៀកបំពាក់) ជនជាតិ អាព្រិច។ជនរងគ្រោះបាត់កាបូបមានទឹកប្រាក់ចំនួន ៥០០ដុល្លារ៍នឹងលុយ​រ៉ូពីចំនួន១០០០០០០ ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុបានមកលេងស្រុកខ្មែរ ដោយចុះពីប្រលានយន្តហោះហើយបាជិះតាក់សីុដើររកដើរកផ្ទះសំណាក់ដើម្បីសំរាក ហើយបានទៅកក់បន្ទប់មួយដែលនៅឆ្ងាយពីប្រលានយ​ន្តហោះបន្ទាប់មកគាត់បានជិះរកមើលទៀត នៅមុខប្រលានយន្តហោះបានឃើញផ្ទះសំណាក់ខាងលើ ហើយបាននិយាយថ្លៃហើយសំរាកនៅផ្ទះសំណាក់ខាងលើតែម្តង។​ប្រភពបានបន្តទៀតថា លុះបានចូលសំរាកបន្ទប់ខាងលើ​បានប្រមាណជាងមួយម៉ោង​ដោយមិនមានហ្វាយហ្វាយដើម្បីទាក់ទងទៅមិត្តរួមការងារហើយគាត់បានទុកកាបូបលុយនៅក្នុងតិទូរហើយចុះមកក្រោម ដោយបានចាក់ឡុកសោបន្ទប់រួចចុះមកក្រោម ។​
ជនរងគ្រោះបានបន្តទៀតថា រូបគាត់បានចុះមកក្រោមបានប្រមាណប្រហែលមិនដល់១០នាទីផងស្រាប់តែឡើងមកវិញបានចាក់សោចូលហើយមកមើលក្នុងតិទូរស្រាប់តែបាត់កាបូបលុយ មិនដឹងនណាយកហើយបានសួនាំទៅម្ចាស់ផ្ទះសំណាក់តែពួកគាត់ឆ្លើយថា​មិនដឹងឡើយ រួចបន្ទាប់មករូបគាត់បានជិះកងបីទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋកាកាប ដើម្បីមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។​លុះសមត្ថកិច្ចបានមកដល់ហើបានសួរនាំទៅម្ចាស់ផ្ទះដោយម្ចាស់ផ្ទះសំណាក់ឆ្លើយថាពួកគាត់មិនដឹងឡើយ បន្ទាប់មកសមត្ថកិច្ចសុំឆែក កាំមេរ៉ាសុវត្ថភាពដោយខាងម្ចាស់ផ្ទះសំណាក់បានឆ្លើយថា កាំមេរ៉ាសុវត្ថភាពផ្ទះសំណាក់គាត់ភ្លេចផ្លាស់ស្វឺតបើកមិនចេញឡើយ ហើយគាត់ថាចាំថ្ងៃស្អែក ចាំហៅជាងមកមើលព្រោះជាងរវល់។​ជនរងគ្រោះនឹងសមត្ថបានបន្តទៀតថា បើចាំថ្ងៃស្អែក បើកាំមេរ៉ា បើមិនចេញឫមិនដំណើការនៅពេលម៉ោងកើតហេតុ ម្ចាស់ផ្ទះគិតយ៉ាងណា ចំណែនារីជាម្ចាស់ផ្ទះខាងលើគាត់បាននិយាយថាគាត់នឹងធានានឹងសងទៅលើជនរងគ្រោះវិញ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុសិ៍្តនគរបាលរដ្ឋបាលកាកាបដើម្បីទៅដាក់ពាក់បណ្តឹងរងចាំថ្ងៃស្អែកចាំដោះស្រាយ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *