រថយន្តឡិចសុីសស៊េរីទំនើបបើកឆ្លងផ្លូវត្រូវម៉ូតូបុកចំពីចំហៀងរបួស២នាក់

 

 

 
ភ្នំពេញ៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនហើយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តឡិចសុីសNX2000T ពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ខែតុលាឆ្នាំ២០១៧​ នៅចំណុចស្តុបទូតចិន​ តាមបណ្តោយផ្លូវលេខ១៧៣កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុិស​ NX200T ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AT 7752 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៣ក្នុងទិសដៅពីត្បូងទៅជើងហើយបានបើកឆ្លងផ្លូវម៉ោងសេទុងទាំងភ្លើងស្តុបអតិភាពរួចហើយខណះមកដល់ចំណុចេះពាក់កណ្តាលផ្លូវស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាលេខភ្នំពេញ1CA 8321 ធ្វើដំណើរតាមបណ្តោផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿក៏ជ្រុលបុករថយន្តពីចុះហៀងពេញតំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីមកធ្វើកាវាស់វែងយកទៅក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *