

ភ្នំពេញ៖ រថយន្តដឹកមាន់បុកកិនអូសម៉ូតូជាង១០ម៉ែត្របណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៣នឹង១០នាទីទាបភ្លឺឈានចូលថ្ងៃទី៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកFRONTIER ពណ៌សពាក់ស្លាក់លេខភ្នំពេញ2X-8130បើកបរដោយបុរសម្នាក់នឹងប្រូ២នាក់មិនស្គាល់អត្តសញ្ញាណ។ចំណែកឯម៉ូតូរងគ្រោះឈ្មោះឡឹក ទូ ហៅ ពៅភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់តុជិះម៉ូតូ ម៉ាកហុងដាសេ១១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-2508ញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូចេញពីកន្លែងធ្វើការក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅផ្ទះ។លុះបើកមកដល់ចំណុចកើតហេតុដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងហើយស្រាប់តែមានរថយន្តបង្កខាងលើបើក្នុងទិដៅស្របគ្នាមកគៀរម៉ូតូជនរងគ្រោះឌួលហើយរថយន្តបង្កបានបន្ថែមល្បឿនកិនជនរងគ្រោះនិងម៉ូតូអូសជាង១០ម៉ែត្របណ្ដាលអោយរងរបួសធ្ងន់បែកចង្ការយ៉ាស់ច្រមុះនឹងរបួសភ្នែក។បន្ទាប់មកត្រូវប្រជាពលរដ្ឋនឹងមិត្តភ័ក្តជនរងគ្រោះដេញឃាត់រថយន្តបង្កព្រមទាំងអ្នកបើកបរ រីឯប្រូរ២នាក់ទៀតបានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភ័ក្តដឹកតាមរថយន្តមកមន្ទីពេទ្យ សម្ភពអង្គដើម្បីសង្គ្រោះ។ដោយឡែករថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយតាមផ្លូវច្បាប់៕សារ៉េត