




ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវបានរថយន្តបើកបុកពេញទំហឹងបណ្តាលឲ្យម៉ូតូនិងជនរងគ្រោះប៉ើងជិត២០ម៉ែតបោកផ្ទប់និងថ្នល់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងការលពីវេលាម៉ោង១០៖២០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥២៨កែងនិងផ្លូវ២៨៧ទល់មុខភោជនីយដ្ឋាន(ហេឡ)ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អឹមដេ ពណ៌ក្រហមគ្នានស្លាកលេខធ្វើដំណើរតាមផ្លូវបណ្តោយផ្លូវលេខ២៨៧ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវ៥២៨បានពាក់កណ្តាលត្រូវបានរថយន្តមួយគ្រឿងម៉ាកវីហ្គោពណខ្មៅពាក់ស្លាកលេខភ្នំពេញ2K-3605 បើកបរដោយបុរសម្នាក់នឹងអ្នករួមម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥២៨ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងទាន់ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូនិងជនរងគ្រោះប៉ើងជិះ២០ម៉ែត្ររងរបួសធ្ងន់ត្រូវបានរថយន្តក្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានចុះមកដល់កន្លែងកើតហេតុព្រមទាំងទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕បញ្ញា