​ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ធ្លាក់​លូ​បណ្ដាល​អោយ​បាក់​ក​ស្លាប់​

 

 

 

ភ្នំពេញ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ធ្លាក់​លូ​បណ្ដាល​អោយ​បាក់​ក​ស្លាប់​យ៉ាង​អាណោច​អាធម៌ នៅ​និង​កន្លែង​កើត​ហេតុ ខណៈ​ដែល​ផ្លូវ​បេតុង​ធ្វើ​ហើយ​តែ​មិន​ទា​ន់​បាន​ដាក់​គម្រប​លូ ហេតុ​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នា​ទី​យប់​ថ្ងៃ​ទី​៨ខែ​តុលាឆ្នាំ​២០១៧​នៅ​តាម​បណ្ដោ​យ​ផ្លូ​វ​បេតុង​លេខ​១៣​កែង​និង​ផ្លូវ​២០០​៤​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធា​នី​ភ្នំពេញ ។

ជន​រងគ្រោះ​មាន​ឈ្មោះ សុីង អាយុ​ប្រហែល​៣០​ឆ្នាំ​មុខ​របរ ជាងពីដាន ស្នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សង្កាត់​​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​កំពង់​ឆ្នាំង ។

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វី វ៉ា​ពណ៌​ក្រហ​ម ពាក់​ស្លាក​លេខ​តាកែវ 1D-2037 ជិះ​ម្នាក់​ឯង ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ដោយ​សារ​តែ​ខាង​អ្នក​សាង​សង់​ផ្លូវ​មាន​ការ​ធ្វេស​ប្រហេស មិន​បាន​ដាក់​សញ្ញា​សំគាល់​គ្រោះ​ថ្នាក់​អោយ​ដឹង​ធ្វើ​អោយ​ជន​រង​គ្រោះ​ជិះ​មក​ដល់​បណ្ដាល​អោយ​ធ្លាក់​ទាំង​ម៉ូតូ​និង​ម្ចាស់​ចូល​លូ បាក់​ក​ស្លាប់​មួយ​រំពិច​តែ​ម្ដង ភ្លាមៗ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការ​ជួយ​ស្រង់​លើក​ឡើង​វិញ រួច​បាន​ទាក់​ទង​សមត្ថកិច្ច​មូល​ដ្ឋាន​អោយ​ចុះ​មក​ពិត ។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​សណូម​ពរ ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ទី​នោះ​មេត្តា​ជួយ​ដាក់​ស្លាក់​សញ្ញា​អោយ​ដឹង​ផង​ដើម្បី​ជៀស​វាង​គ្រោះ​ដូច​នេះ​ម្តង​ទៀត ។
ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ បាន​ចុះ​មក​ដល់​កន្លែង រួច​ធ្វើ​កំណត់​ហេតុ​ហើយ​បាន​យក​សព​ជន​រងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ ដើម្បី​ស្រាវ​ជ្រាយ​រក សាច់​ញាត្តិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការខណ្ឌ រង​ចាំ​ក្រុមគួ្រសារ​យក​ឯក​សារ​មក​ប្រគល់​អោយ​វិញ ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *