សមត្ថកិច្ចកំពុងព័ទ្ធចាប់ជនជាតិចិន២០នាក់ ក្នុងបុរី ពិភពថ្មី ភូមិត្រពាំងឈូក

នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០១៦នេះ សមត្ថកិច្ចចម្រុះបាននិងកំពុងឡោមព័ទ្ឋផ្ទះ២ខ្នងនៅក្នុងបូរីពិភពថ្មី គឺផ្ទះលេខ៣០ និងលេខ៣២ ផ្លូវលេខ១ និង ផ្ទះលេខ៤២ ផ្លូវលេខ៣ ក្នុងភូមិត្រពំាងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងត្បូងសាលាណតប្រ៊ីដ  ដឹកនំាដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វុទ្ឋី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ខំា សុផារី ផងដែរ។

សមត្ថកិច្ចនៅមិនទាន់បង្ហាញពីមូលហេតុនៃការឡោមព័ទ្ឋផ្ទះខាងលើដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះទេ ខណៈដែលគេលួចបង្ហើបឲ្យដឹងថាសង្ស័យឆែកឆេររកជនជាតិចិនពាក់ព័ន្ឋនឹងការចាប់ជំរិតតាមប្រព័ន្ឋអ៊ីនធ័រណិត និងស្នាក់នៅកម្ពុជាខុសច្បាប់នោះ ។

បើទោះជាមិនមានការបញ្ជាក់ក៏ដោយក៏មានសេចក្តីរាយការណ៍បានឲ្យដឹងថា មយយម៉ោងក្រោយមកសមត្ថកិច្ចបានឃាត់ជនជាតិចិនបាន២០នាក់ គឺ៧នាក់ចាប់បាននៅក្នុងផ្ទះលេខ៣០ និង៧នាក់ទៀតនៅផ្ទះលេខ៣២ ផ្លូវលេខ១ និង ៦នាក់ចាប់នៅក្នុងផ្ទះលេខ៤២ ផ្លូវលេខ៣ ក្នុងបូរីពិភពថ្មី ៕  អូន  ធួក

Leave a Reply

Your email address will not be published. Required fields are marked *