ឆក់ខ្សែកបានសម្រេច តែគេចមិនរួច ប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ភ្នំពេញៈ ប្រជាពលរដ្ឋបាននាំគ្នាចាប់ជនសង្ស័យម្នាក់ រួចនាំគ្នាវាយទ្រមខ្លួន ទើបប្រគល់​ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាបពី​ធ្វើសកម្មភាពឆក់ខ្សែកនារីរងគ្រោះម្នាក់ មិនបាន​សម្រេច ហើយត្រូវជនរងគ្រោះស្រែកថាចោៗ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ លេខ៣១៧ ជាប់វិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោគ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ិត ម៉ូ ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរ ជាងជួសជុលរថយន្ត ។ រីឯនារីរងគ្រោះមានឈ្មោះ ញឹម ម៉ារ៉ា ហៅ នាថ អាយុ២៣ឆ្នាំ ជាគ្រូបង្រៀននៅសាលាឯកជន និងមានទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូហុងដាសេ១២៥ចេញពីធ្វើការមកយកម៉ូតូគូដណ្តឹង ដែល​ខូចម៉ាកធូដេ នៅជិតសាលាមត្តេយ្យទួលគោគ ដើម្បីឲ្យជាងជួសជុល។ លុះជិះម៉ូតូសណ្តោងគ្នា ពីកើតទៅលិចដល់ពាក់កណ្តាលផ្លូវត្រង់ចំណុច កើតហេតុខាងលើ ស្រាប់តែលេចមុខជនជនសង្ស័យម្នាក់នេះបានជិះម៉ូតូវីវ៉ាកញ្ចាស់មួយគ្រឿងមកពីក្រោយនាង រួច ធ្វើសកម្មភាពឆក់ខ្សែកប្លាទីនមួយខ្សែទម្ងន់ជាង៣ជីកន្លះ ដែលរូបគាត់ពាក់ចេញខាងក្រៅកអាវបានសម្រេច ។ភ្លាមនោះរូបនាងនិងគូដណ្តឹងបាន ជិះម៉ូតូដេញតាមពីក្រោយ និងស្រែកចោរៗ ទើបប្រជាពលរដ្ឋជួយចាប់បានវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

សមត្ថកិច្ច បានដឹងថា ខ្សែកមួយខ្សែនោះត្រូវបានដកហូតមកវិញ និងបាន ប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ប៉ុស្តិ៍នគរបាលដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *