រថយន្តធុនធំចាប់ហ្រ្វាំងមិនទាន់បុកអូសម៉ូតូជាង៥ម៉ែត្ររបួសធ្ងន់ស្រាល៣នាក់

 

ភ្នំពេញៈ មនុស្ស៣នាក់ បានរងរបួសធ្ងន់ ស្រាលនិងម៉ូតូ​មួយគ្រឿងរង​ការ​ខូចខាតយ៉ាងដំណំ ដោយសារ​ជិះម៉ូតូបញ្ចា្រសផ្លូវហើយ ត្រូវរថយន្តធុនធំមួយគ្រឿង​បើកចុះពីលើស្ពានបុកខ្ទាតចូលក្រោមរថយន្ត ។

ឧប្បត្តិហេតុនេះកើតឡើង កាលពី​វេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ នៅជាប់គល់ស្ពានព្រះមុនីវង្សថ្មី ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-2528 ជិះគ្នាសុទ្ធតែបុរស៣នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិចបញ្ច្រាសទិ មកដល់គល់ស្ពានព្រះមុនីវង្សថ្មី ស្រាប់តែមាន​រថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-9172 បើកបរពីលិចទៅកើត កំពុងចុះពីលើស្ពានព្រះមុនីវង្សថ្មី ចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូចំពាក់កណ្តាលកិនម៉ូតូដែល ខ្ទាតចូលក្រោមរថយន្តអូសជាង៥ម៉ែត្រ និងអ្នកជិះម៉ូតូខ្ទាតចូលក្រោមរថយន្តពីរនាក់រងរបួសធ្ងន់ និងម្នាក់ខ្ទាតចេញក្រៅរងរបួសស្រាលហើយ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាក់ទងទៅ សមត្ថកិច្ចជំនាញ​នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែង ហើយ​យករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ពេលក្រោយ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *