



ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅមុខរោងចក្រប៊ីរី តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិជំម្ពូវន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
អ្នកបើកបរម៉ូតូបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ ស វណ្ណៈ អាយុ៥៤ឆ្នាំមុខរបរសន្តិសុខផែស្ងួត តេងឡាយ បើកម៉ូតូម៉ាក ហុងដាសេ១២៥សេរី ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL-6409។ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹង ញ៉ាន អាយុ៤៨ឆ្នាំមុខរបរលក់កំពឺស នៅមុខរោងចក្រស្នាក់នៅផ្ទះជួលភូមិសាមគ្គី៣សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញ ស្រ្តី ខាងលើបានដើរឆ្លងផ្លូវ ក្នុងទិដៅពីលិចទៅកើត ដើម្បីទៅទិញចង្កៀងបំភ្លឺកន្លែលក់កំពឺសនៅមុខរោងចក្រ។លុះដើរឆ្លងជិតផុតទៅហើយ ស្រាប់តែឃើញម៉ូតូបង្កខាងលើបើកយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូងបុកស្រ្តីរងគ្រោះខាងលើបណ្តាលអោយឌួលសន្លប់នៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកម៉ូតូវិញដួលបោកនឹងថ្នល់ផ្កាប់មុខបែកក្បាលសន្លប់ស្តូកស្តឹងនៅក្នុងកន្លែងកើតហេតុដែរ។ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះឯកជនសម្ភពរស្មី មុខប្រលានយន្តហោះ ពោធិ៍ចិនតុងដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់៕សារ៉េត