ចោរ៣នាក់ ភ្ជង់ប្លន់យកម៉ូតូZoomer-X ពីនារីម្នាក់ទៅបាត់ នៅសង្កាត់វាលវង់

ភ្នំពេញ៖ មានអំពើប្លន់ម៉ូតូ Zoomer-X ឆ្នាំ២០១៦ ពីស្រ្តីម្នាក់ទាំងយប់ កើតឡើងដោយចោរប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកទៅបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា (សូមមើល Video ) ។

ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ពេលនាងជិះម៉ូតមកដល់ចំណុចខាងលើ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានស្ទាក់ឲ្យឈប់រួចគំរាមប្លន់យកម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FN-3838ហើយបានជិះ គេចខ្លួន ដោយសុវត្ថិភាពហើយនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល វាលវង់៕

a1

Leave a Reply

Your email address will not be published. Required fields are marked *