ចាប់ជនសង្ស័យម្នាក់​ ខណៈដែល​កំពុង​សកម្ម​ភាព​គាស់ទ្វារផ្ទះប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យជាចោរគាស់ផ្ទះម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង បម្រុងចូលលួចយកទ្រព្យសម្បត្តិប៉ុន្តែមិនបាន សម្រេចនោះឡើយ ដោយនៅក្នុងពេលកំពុងធ្វើសកម្មភាពត្រូវម្ចាស់ផ្ទះទៅទាន់ ក៏ធ្វើការចាប់ខ្លួនបាននាំយកទៅប្រគល់ជូននគរ បាលប៉ុស្ដិ៍ចោមចៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅលើជាន់ទី២ផ្ទះជួលស្ថិតនៅជិតរោងចក្រកាត់ដេរ៦ជាន់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនោះឈ្មោះ ខាត់ សុភ័ក្រ្ត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត។ចំណែកបុរសរងគ្រោះ ឈ្មោះ សា សុភ័ក្រ្ត អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់១៤ ជាន់ទី២ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងមានស្រុកកំណើត នៅក្នុងភូមិព្រែកក្រួស ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើបុរសម្ចាស់បន្ទប់ជួលខាងលើ បានចេញទៅធ្វើការដោយបានបិទ ទ្វារចាក់សោរចោលហើយគ្មានអ្នកនៅចាំបន្ទប់នោះឡើយ លុះដល់ពេលកើតហេតុខាងលើជនសង្ស័យបានចូលទៅធ្វើសកម្មភាព គាស់សោរទ្វារបន្ទប់ដើម្បីចូលទៅលួចទ្រព្យសម្បត្តិ។ប៉ុន្តពេលពេលនោះត្រូវបានម្ចាស់ចេញពីធ្វើការទៅដល់ បានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ខ្លួន ក៏បានធ្វើការចាប់ខ្លួនប៉ុន្តែខណៈនោះជនសង្ស័យ បានធ្វើការប្រវាយប្រតប់ជាមួយជន រងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយដេញចាប់បានភ្លាមៗ ហើយរហូតដល់វេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទើបនាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ សួរនាំនិងចាត់ការតាមច្បាប់តែម្ដង៕ វាសនាពោធិ៍សែនជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *