កើតភ្លើងប្រច័ណ្ឌយកកាំបិតអា.កស្រីស្នេហ៍ប៉ងសម្លាប់តែ​សំណាង​ល្អ​មិនបានសម្រេច

 

 

 

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវប្រុសស្នេហ៏យកកាំបិតតាំងតោអា.កនិងកាប់ជាច្រើនកាំបិតរងរបួសធ្ងន់ធ្ងរហូឈាមស្រោចខ្លួនត្រូវបានអ្នកជិតខាងប្រទះឃើញរួចនាំគ្នាដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។
ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ខែតុលាឆ្នាំ២០១៧នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅភូមិទ្រាបួនសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ កែវ ស្រីណាក់ អាយុ២០ឆ្នាំ ស្នាក់ នៅបន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅឃុំភ្ញៀស ស្រុកព្រៃប្បាសខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុម៉ោងប្រហែលជា ១១និង៣០នាទីយប់គេលឺសំឡេងឈ្លោះប្រកែកគ្នានិងលឺនារី រងគ្រោះស្រែកអោយគេជួយភ្លាមៗនោះអ្នកនៅក្បែរ​ខាងបានដើរមើលតែត្រូវជនសង្ស័យដែលជាប្រុសស្នេហ៍ស្រែកថាកុំចេះរឿងគ្រួសារគេរួចក៏បាត់មាត់មួយសន្ទុះស្រាប់តែលឺស្រែអោយជួយម្ដងទៀតពេលនោះគេឃើញនារីរងគ្រោះចេញមកក្រៅបន្ទប់ឈាមស្រោចខ្លួនភ្លាមៗគេក្រឡេកឃើញជនសង្ស័យដែលជាប្រុសស្នេហ៍រត់ចុះក្រោមពេលនោះប្រជាពលរដ្ឋនៅក្បែខាងនាំគ្នាជួយដេញតាមចាប់​ តែរត់មិនទាន់ជនសង្ស័យក៏រត់គេចខ្លួន បាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានអ្នកជិតខាងជួយដឹកតាមម៉ូតូយកទៅពេទ្យលោកសង្ឃដើម្បីអោយពេទ្យជួយសង្គ្រោះ ។

ក្រោយពេលកើតប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យទីតាំងកើតហេតុចាក់សោរបន្ទប់រងចាំជំនាញមកធ្វើកោសល្យវិច្ឆ័យនិងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *