ភ្នំពេញ៖បុរសជនជាតិចិនបើករថយន្តចេញពីពិធីមង្គលការបានបន្តិចមិនប្រយត្ន័ជ្រុលទៅម៉ូតូបណ្ដាលអោយបុរស២នាក់រងរបួសធ្ងន់។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៧នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការបានអោយដឹងថានៅមុនពេលកើតហេតុជនជាតិចិនប្រុសស្រីមួយក្រុមបានមកចូលរួមពិធីមង្គលការក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់អាគាUលុះដល់ម៉ោងកើតហេតុពួកគេបានចេញពីកម្មពិធីដោយបើករថយន្តម៉ាក់ហាយឡែនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AO-0718 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូម៉ាក់ហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FW-4206 ជិះគ្នា២នាក់ទិសដៅពីជើងទៅត្បូងបណ្ដាលអោយដួលរងរបួសធ្ងន់ទាំង២នាក់ ម្នាក់បាក់ជើងម្ខាងភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរព្យាបាលឯកជន ចំណែករថយន្តរងកាតខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមករួចឃាត់អ្នកបើកបរនិងរថយន្តដើម្បីដោះស្រាយជាមួយជនរងគ្រោះតែការចរចារគ្នាជិត៥ម៉ោងចុងក្រោយស្មើរគ្នា ៕បញ្ញា