


ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនមិនប្រយ័ត្នកីជ្រុលបុករថយន្តឡិចសុីសពេញទំហឹងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៧នៅចំនុចស្តុបផ្សារដេប៉ូ ផ្លូវលេខ១៨២កែងនិងផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយនន្តម៉ាកឡិចសុីសពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL 1413 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកវេវ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY 2093 ជិះ២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តពីចំហៀពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់។
ក្រោយពេលើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅបន្ទីរពេទ្យភ្លាមៗចុះណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយបន្ត៕សារ៉េត