បើក​បត់​រថយន្ត​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​នឹង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​

0
227

 

 
ភ្នំពេញ​៖យុវជន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​បង្ក​កំពុង​បើក​បត់​មិន​ប្រយ័ត្ន​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​នឹង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៦៖១០នាទី​ល្ងាច​ថ្ងៃទី​១០ខែ​តុលា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៥កែងផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជន​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក suzuki nex ពណ៌​សពាក់ស្លាកលេខកំពង់ឆ្នាំង១G ៤៥៩៦ (មិនទាន់ស្គាល់អត្តសញ្ញាណ)ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿងម៉ាកhyundai ពណ៌​ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ ៣d-៤៦០៧( អ្នក​បើកបរ​មិនទាន់ស្គាល់អត្តសញ្ញាណ)​បានបុកជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ដែលធ្វើដំណើរ​បញ្ច្រាស​ទិសគ្នា​ ខណៈដែល​រថយន្ត​ខាង​លើ​បត់ឆ្វេងចូលផ្លូវលេខ១៥១បណ្តាលអោយរងរបួសធ្ងន់​ម្នាក់​នឹង​អ្នករួមដំណើរ​ម្នាក់​ទៀត​ស្លាប់​នៅកន្លែងកើតហេតុ។ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ​ស្ទើ​តែ​ខូច​ខាត​ទាំង​ស្រង់​ រីឯ​រថយន្តបង្ក​ខូច​ខាត​បន្តិច​បន្ទួច។
ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ហៅ​រថយន្តសង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ព្រម​ទាំង​ទំនាក់ទំនងទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​ធ្វើ​ការ​វាស់វែង​និង​ស្ទូច​រថយន្ត​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​។ដោយ​ឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here