ជនបរទេសម្នាក់ស្រវឹងស្រា លាយកញ្ឆា វង្វេងស្មារតីអារកដៃខ្លួនឯងឈាមហូរស្រោចខ្លួន

ភ្នំពេញ៖ ឥទ្ធិពលសារធាតុស្រានិង កញ្ឆាបានធ្វើបុរសជន​ជាបរទេសជនជាតិអឺរ៉ុបម្នាក់ វង្វេង ស្មារតី បានអុកឡុកក្នុងផ្ទះ និងយកអំបែងកែវមក​អារ.កដៃខ្លួនឯងបណ្តាលឲ្យ​ហូរ​ឈាម​ជោកខ្លួន​ រួចអង្គុយសើចធ្វើព្រងើយ ហាក់ដូចជាគ្មានរឿងអីកើតឡើង ។

ករណីនេះបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្សារសូរិយ៉ាម៉ល​ត្រង់តូបលេខ១៥២ តាមបណ្តោយ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ប្រពន្ធជនរងគ្រោះ ដែលជាជនជាតិខ្មែរបានឲ្យដឹងថា ប្តីរបស់គាត់មានអាយុ៤៣ឆ្នាំ ជាជន​ជាតិហ្វាំងឡង់។ មុនពេលកើតហេតុ ប្តីរបស់កាត់ ត្រូវបានមិត្ត ភក្តិបបួលទៅផឹកស៊ីស្រវឹងខ្លាំង រួចបាន បានបបួលបន្តទៅជក់កញ្ឆាថែមទៀត ហើយពេលមកផ្ទះវិញ គាត់ស្រវឹងកាន់តែខ្លាំង លែងដឹងស្មារតីក៏​បានអុកឡុកវាយបំផ្លាញទ្រព្យក្នុងផ្ទះ និងវាយកែវបំបែក  ហើយយកអំបែងកែវមកអារ កដៃខ្លួនឯងឈាមហូរស្រោចពេញខ្លួនតែម្តង ទោះបីគាត់ជាប្រពន្ធខំរារាំងយ៉ាងណាក៏មិនឈ្នះដែរ។

ក្រោយកើតហេតុ ស្រ្តីជាប្រពន្ធបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយឃាត់ប្តីយក​ទៅកាន់មន្ទីរពេទ្យដើម្បីរុំរបួសជាបន្ទាន់ ៕​ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *