ភ្នំពេញៈ ជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកស៊ុយហ្សុយគី និកឆក់ទូរស័ព្ទម៉ាក ហ៊ួវ៉េ ពីអ្នកដំណើរជាស្រ្តីម្នាក់ ប៉ុន្តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ នាំគ្នាចាប់បាន ព្រួតវាយស្ទើរស្លាប់ ស្ទើររស់ ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧និង២០នាទី យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុច ស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ តាមបណ្តោយផ្លូវលេខ ៤៣២ ស្ថិតក្នុងសង្កាត់ ទួលទំពួងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចនាំជនសង្ស័យនិងម៉ូតូម៉ាក និក ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ អូន ធួក
