មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់រួមនិងថ្នាំញៀនប្រហែលកន្លះគីឡូ

0
355

 

 

 
ភ្នំពេញ​៖​កម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបន្ទប់ខុនដូរ​លេខ៥២ ផ្លូវលេខ៤៤BTក្រុម១ភូមិ ក្បាលទំនប់២សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន៤នាក់ដកហូតបានថ្នាំញៀន៨កញ្ចប់ធំ៦កញ្ចប់តូច២កញ្ចប់និងជញ្ជីញថ្លឹងចំនួន២គ្រឿង ។

ជនសង្ស័យមានឈ្មោះ​
១​ .ឈ្មោះ​ ជន​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ២៣ឆ្នាំ
២.ឈ្មោះ​ សេង​ បញ្ញា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​
៣.ឈ្មោះ​ ឡុង​ សម្បត្តិ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​
៤.ឈ្មោះ​ ឈៀង​ ស្រីណែត​ ភេទស្រី​ អាយុ១៩ឆ្នាំ

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី​ លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀតតាមនិតិវិធីច្បាប់ ៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here