រថយន្តកុងតឺន័រ៣គ្រឿង បុកគ្នា នៅផ្លូវជាតិលេខ៤ របួសធ្ងន់ច្រើននាក់

0
170

ព្រះសីហនុៈ រថយន្តកុងតឺន័រ៣គ្រឿង បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ១២៧និង១២៨ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ  បណ្តាលឲ្យអ្នកបើករថយន្តខ្លះរត់ចោលរថយន្ត និងខ្លះរងរបួសធ្ងន់ ។

គ្រោះថ្នាក់ចរសចរណ៍ខាងលើនេះ បណ្តាលឲ្យរថយន្តទាំង៣គ្រឿង រងការខូចខាត និងមានអ្នករងរបួសដូចជា៖ ទី១-រថយន្តកុងតឺន័រម៉ាក Fiso ក្បាលពណ៌លឿង ពាក់ស្លាកលេខ តាកែវ 3A-2720 ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរ(រត់គេចបាត់) ។ ទី២-រថយន្តកុងទឺន័រម៉ាក Freight liner ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0616 មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរ(រត់គេចបាត់) ។ ទី៣-រថយន្តកុងតឺន័រម៉ាក Freight liner ក្បាលពណ៌ស ពាក់ស្លាកលេខ 3D-5849 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមានឈ្មោះ តូច ចាន់សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភ្នំពេញ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ នឹងកម្លាំងនគរបាលស្រុកកំពង់សីលាបាន​ចុះទៅសម្រួលចរាចរណ៍ ដើម្បីកុំអោយមានការកកស្ទះ និងបានព្រគល់ភារកិច្ចជូនសមត្ថកិច្ចជំនាញធ្វើការវាស់វែង ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here