ខឹងប្រពន្ធស្តីបន្ទោស ដើរលេងយប់ ចងកសម្លាប់ខ្លួន

ឧត្តរមានជ័យ​៖​ មានការភ្ញាក់ផ្អើលមួយ កើតឡើងកាលពូ​វេលា​ម៉ោង​១​យប់ឈានចូលថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៧​ នៅមាន​ករណី​ចង​ ក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ នៅ​ចំណុច​ផ្ទះ​របស់​សាកសព​ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិ​ឈើ​ក្រំ​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។

ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ស្គុន​ សៀវ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ស្រុក​កំណើត​ នៅ​ភូមិ​ម៉ោង​ ឃុំ​ម៉ោង​ ស្រុក​ស្រីស្នំ​ សៀមរាប​ បច្ចុប្បន្ន​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ មុខរបរ​កសិករ​ ប្រពន្ធ​មាន​ ឈ្មោះ​ មន​ ហែ​ន​ អាយុ​ ៣៣​ឆ្នាំ​ មានកូន​ក្នុង​បន្ទុក​០១​នាក់​។

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថាជនរងគ្រោះមានទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ ដោយសារ​បុរស​ជា​ប្តី​ ឧស្សា​ហ៌​ដើរ​ផឹក​ស៊ីរៀង​រាល់​យប់​ ទើប​ប្រពន្ធ​ស្តីបន្ទោស​ មានការ​ខឹង​ជាមួយ​ប្រពន្ធ​ ក៏​ស​ម្រា​ច​ចិត្ត​ចង​ ក​ ធ្វើ​អត្តឃាត​ សម្លាប់​ខ្លួន​តែ​ម្តង​ទៅ​។​
​ក្រោយ​ពី​ទទួល​បាន​ព័​ត៏​មាន​ នាយ​ប៉ុស្តិ​នគរបាល​សង្កាត់​កូន​គ្រៀល​ បាន​សហការ​ជាមួយ​លោក​មេ​ភូមិ​ ធ្វើការ​ចុះ​ទៅ​ត្រួតពិនិត្យ​រួចរាល់​ ក៏​ប្រគល់​សព​ជូន​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *