យុវជន២នាក់កំពុង​អង្គុយនិយាយគ្នាត្រូវជនសង្ស័យម្នាក់ភ្ជង់បាញ់គំរាម​ញ័រ​ជើង​តត្រុក​

img_7088img_7089img_7090
ភ្នំពេញ៖ យុវជន២នាក់អង្គុយជជែកគ្នាលេងនៅមុខផ្ទះត្រូវជនសង្ស័យយកកាំភ្លើងមកភ្ជង់គំរាមវាយបណ្តាលអោយភ័យញ័រជើងតត្រុក។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៨៖០០នាទីថ្ងៃទី២៥ខែវិច្ឆកាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវបេតុងនឹងផ្សារកណ្តាល ភូមិក្បាលដំរីសង្កាតលកាកាបខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ទី១ឈ្មោះ ប៊ុន សំអុលភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើនឹងទី២-ឈ្មោះតែង សុភ័ក្ត ភេទប្រុសអាយុ២១ឆ្នាំមុខរបររើសអេតចាយស្នាក់នៅភូមិកើតហេតុខាងលើ។
តាមសំដីជនរងគ្រោះទាំង២នាក់បាននិយាយថាមុនពេលកើតហេតុពួកគាត់កំពង់អង្គុយជជែកគ្នាលេងស្រាប់មានបុរសកម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាមិនស្គាល់សេរីពាកស្លាកលេខ7939 ហើយហើយបានសួរ គំរាមថា ពួកហ្អែងជាចោគាស់ផ្ទះមែន ហើយខ្លួន(ជនរងគ្រោះ)ឆ្លើយថាទេបងមិនមែនទេបងខ្ញុំអង្គុយជជែកគ្នាលេងទេបង។ បន្ទាប់មកបានវាយមួយដំបងហើយវាយ២ទៅ៣ដៃម្នាក់បន្ថែមទៀត រួច ដកកាំភ្លើងភ្ជង់គំរាមនឹងបាញ់ទៅលើចំនួនមួយគ្រប់។
ក្រោយពីកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ បានរកឃើញ សំបកគ្រាប់កាំភ្លើងប្រភេទ៥៤មួយគ្រាប់ ហើយសមត្ថកិច្ចសន្និដ្ឋានថាជាករណីបាញ់គំរាមតែប៉ណ្ណោះ៕ សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *