ជនសង្ស័យម្នាក់ឃើញម្ចាស់កង់បីដេកលក់ លូកយកទូរស័ព្ទនិងកាបូបលុយ ម្ចាស់ទើបទាន់ចាប់បាន វាយដង្ហើមចង្រិត

 

 

 

 

ភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ ដេកលង់លក់លើកង់បី ស្រាប់តែមានជនសង្ស័យម្នាក់ មកលូកយកទូរស័ព្ទនិង កាបូបលុយ ស្ទុះរត់ចេញ តែត្រូវម្ចាស់កង់បីទើប ទាន់ហក់ចាប់បាន ស្រែកអោយគេជួយចាប់ និងព្រួតវាយឡើងទ្រោមខ្លួន ទើបរាយការណ៍ទៅសមត្ថកិច្ចមកយកទៅសួរនាំ។ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង ១០និង៣០នាទី យប់
ថ្ងៃទី ១១ តុលា ២០១៧ នៅចំណុតមុខផ្សារសិនជូរីផ្លាហ្សា ស្ថិតក្នុងភូមិ បប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះប្រាក់ ឧត្តម អាយុ៣៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យឈ្មោះ នី កុយ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ
បន្ទាយមានជ័យ 1I-1532។

តាមប្រភពពីជនរងគ្រោះបានឲដឹងថា មុនពេលកើតហេតុ ដោយគាត់អស់កំលាំង ងងុយដេកបាន ឈប់កង់បី ហើយបានប្រាស់ខ្លួនដេកនៅលើកង់
បីតែម្តង លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើ មកលូកយកទូរស័ព្ទ និងកាបូបលុយរបស់គាត់ តែត្រូវគាត់ភ្ញាក់ទាន់លោតពីលើ
កង់បី ហក់ចាប់បានជនសង្ស័យកំពុងឡើងជិះម៉ូតូគេចខ្លួន ចាប់បាន ជនរងគ្រោះបានហៅអោយអ្នកជិតក្បែរជួយចាប់ ព្រមទាំងព្រួតវាយ ជនសង្ស័យឡើងទ្រោមខ្លួន ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន មកយកទៅសួរនាំនៅប៉ុស្តិ៍។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសួរនាំនៅប៉ុស្តិ និងទទួលពាក្យបណ្តឹងពីជនរង
គ្រោះដើម្បីកសាងសុំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *