ភ្នំពេញ ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានសម្រេចបណ្តេញជនជាតិចិន៧៤នាក់ ចេញពីកម្ពុជាក្នុងនោះមានស្រី១៤នាក់ តាមច្រកព្រលានអន្តរជាតិភ្នំពេញ ។
លោក អ៊ុក ហៃសីឡា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការសម្រេចបណ្តេញជនជាតិចិនទាំង៧៤នាក់នេះ គឺធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត ហើយកន្លងមក សមត្ថកិច្ចបង្រ្កាបបាន នៅរាជាធានីភ្នំពេញ និងខេត្តនានា ៕
