អុីស៊ុយហ្ស៊ុយឆ្លងមិនទាន់ផុតផងស្រាប់តែរថយន្តធន់ធំមកដល់មានអីរងការខូចខាតទាំងសងខាងសំណាងល្អគ្មានមនុស្សគ្រោះថ្នាក់

 

 

 
ភ្នំពេញ៖ រថយន្តអុីស៊ុយហ្ស៊ុយ១គ្រឿង របស់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈចិញ្ចឹមឃ្មុំ បានរងការខូចខាតក្រពឹតខាងមុខនិងចំហៀងខ្លួនយ៉ាងដំណំខណៈពេលកំពុងបើកបរឆ្លងផ្លូវ ហើយបានវាក់ជាមួយរថយន្តហ៊ីយ៉ាន់ដាយយីឌុបដឹទំនិញ១គ្រឿងដែលកំពុងបើកបរតាមផ្លូវត្រង់ រួចក៏បានបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខមន្ទីពហុព្យាបាលឡាំប៊ុន ថន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សងនកាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលបើកបុកគ្នានោះ១គ្រឿងម៉ាកអុីស៊ុយហ្ស៊ុយ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2O-2074 ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈចិញ្ចឹមឃ្មុំ បានរងការខូចខាតក្រពឹតមុខនិងខចំហៀងខ្លួនយ៉ាងដំណំ និងបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។ចំណែករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ យីឌុបពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ3C-0099ដឹទំនិញ របស់ក្រុមហ៊ុនដឹកជញ្ជូនTR និងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដូចគ្នាដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកទំនិញបានបើកបរធ្វើដំណើរក្នុងទិសដីពី កើតទៅលិចក្នុងល្បឿនលឿនដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្ថិតនៅខាងលិចផ្សារជម្ពូវ័ន ក៏ស្រាប់តែរថយន្តម៉ាកអុីស៊ុយហ្ស៊ុយ របស់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈចិញ្ចឹមឃ្មុំ បើកឆ្លងកាត់ផ្លូវខាងមុខពីជើងទៅត្បូង។ទើបពេលនោះបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យទទួលរងនូវការខូចខាតតែម្ដង ហើយក្រោយពេលកើតហេតុភាគីទាំង២ បានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុនោះ ប៉ុន្តែមិនបានដឹងថា បញ្ចប់ដោយមានសំណងឬក៏ស្មើរគ្នាដោយយករថយន្តទៅធ្វើការជួសជុលរៀងៗខ្លួននោះឡើយ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *