អាជ្ញាធរ មានសមត្ថកិច្ចខណ្ឌចំការមន មិនហ៊ានបង្ក្រាប ល្បែងសុីសងហ្គេមបាញ់ត្រីខុលច្បាប់ប្រហែលជាខ្លាចឥទ្ឋិពលម្ចាស់ហ្គេម

 

 

 

ភ្នំពេញ៖ ទីតាំងល្បែងសុីសងខុសច្បាប់ ហ្គែមបាញ់ត្រីមួយកន្លែងដែលមានទីតាំងក្នុង ហាងការហ្វេ { យីហោ ការហ្វេ ម្លប់ស្វាយ777 } ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០៥ តាមបណ្ដោយមាត់លូទឹកស្អុយ ឋិតនៅក្នុងសង្កាត់បឹង ត្របែក ខណ្ឌចំការមនខាងត្បូងផ្សារបឹង ត្របែក បើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ រំភើយមិន រំខានដល់ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមនឡើយ ឬ មួយក៏អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌខ្លាចឥទ្ឋិពលម្ចាស់ល្បែងទាំងនោះបានមិនបង្ក្រាប។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា ៖ ទីតាំងល្បែងហ្គែមបាញ់ត្រីខាងលើនេះ បើកលេងយ៉ាង រំភើយយ៉ាងអាណាធិបតេយ្យ មិនខ្លាចអាជ្ញាធរ សមត្ថកិច្ច សោះឡើយ ប្រភពដដែលបានបន្តថា៖ ប្រហែលជា អាជ្ញាធរ បើកភ្លើងខៀវ អោយម្ចាស់ទីតាំងបើក លេងល្បែងសុីសងខុសច្បាប់នេះហើយមើលទៅទើបបានជាមិនមាន វិធានការបង្ក្រាបដូច្នេះ ពួកគាត់ បានបន្តថា ៖ ករណីកើត មានអំពើរចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម ។ល។ ក៏ដោយសារកើតចេញ ពីល្បែងសុីសងនេះ ឯង ។ ដូច្នេះហើយទើបពួកគាត់ជាប្រជាសពលរដ្ឋសុំអង្វរដល់ អាជ្ញាធ័រ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយមើលទីតាំង ល្បែងសុីសងខុសច្បាប់ ហ្គេមបាញ់ត្រីនេះផង ។

ប្រជាពលរដ្ឋបានលើកឡើងថា បើល្បែងសុីសងកើតមាន ច្រើនពេញមូលដ្ឋានដូច្នេះតើឯណាទៅពាក្យថា ភូមិ ឃុំមានសុវត្តិភាព ៩ចំណុចរបស់ រាជរដ្ឋាភិបាល ដាក់ឲ្យមន្ត្រី ថ្នាក់ក្រោម អនុវត្តនោះ ? ឬក៏អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌចំការមន មិនចាប់អារម្មរណ៍ និងគោលការ របស់ រដ្ឋាភិបាលទើបមិន បង្ក្រាបដូច្នេះ ។
គួរំលឹកថានៅពេលថ្មីកន្លងទៅ៖ សម្ដេច ក្រឡាហោម សខេងធ្លាប់ចេញ បទបញ្ជាអោយ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយខានតែបាន នៅគ្រប់បណ្ដាខេត្តក្រុងទូទាំងប្រទេស និងគ្រប់ខណ្ឌទាំងអស់ទូទាំងរាជធានី ភ្នំពេញ តែបទបញ្ជារបស់ សម្ដេច ក្រឡាហោ សាបរលាបទៅវិញដោយ សារតែអាជ្ញាធរនិងសមត្ថកិច្ចមិនអនុវត្តតាម។ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះថែមទៀត៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដែលទើបនិងឡើងកាន់តំណែងថ្មីៗ ធ្លាប់បានសន្យាថា៖ និងដាក់បទបញ្ជាយ៉ាងមឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្របខណ្ឌនៅក្នុងរាជធានី ភ្នំពេញត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយអស់អោយខាន់តែបាន តែឥឡូវការសន្យាដូចមិនមានប្រសិទ្ឋភាព សោះ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *