បើក​ម៉ូតូទៅទិញបារីត្រូវជនសង្ស័យលួចយកជិះរត់ តែសំណាងល្អ​កម្លាំង​នគរបាល​ដេញពីក្រោយចាប់​យក​មក​វិញ

 

 

 

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូទៅទិញបារីមិនទាន់បានទិញផងត្រូវជនសង្ស័យលួចយកម៉ូតូជិះរត់ តែសំណាងល្អត្រូវបានសមត្ថកិច្ចដេញពីក្រោយ ហើយជនសង្ស័យភ័យជិះបុករបងផ្ទះលក់គុយទាវហើយជនសង្ស័យរត់គេចខ្លួនបាត់ទុកម៉ូតូនៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង៦ល្ងាច​ថ្ងៃទី១២ខែតុលាឆ្នាំ២០១៧ស្ថិតនៅមុខតូបម្ចាស់ឈ្មោះគន្ធា ស្ថិតនៅភូមិត្រពាំងអរក្សសង្កាត់ឪឡោកខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះ ផុល ម៉ាប់​ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរកសិករស់នៅភូមិត្រពាំងអរក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ​។​ ម៉ូតូដែលជនសង្ស័យ លួចមិនបានសំរេច ម៉ាកឌ្រីមសងពណ៌ខ្មៅ សេរី​២០១៣ ពាក់ស្លាកលេខសៀមរាប1M-9963 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតរូបគាត់ បានជិះម៉ូតូទៅទិញបារី​នៅតូប គុន្ធា ដែលនៅភូមិកើតហេតិខាងលើ លុះជិះម៉ូតូដល់មុខតូប ហើយគាត់បានចុះពីលើម៉ូតូដោយមិនបានដកសោ ហើយដើរទៅទិញ លុះមិនទាន់ទិញបានផង ស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង ដោយមិនចាំម៉ាក​លុះបន្ទាប់មកជនសង្ស័យម្នាក់ចុះពីលើម៉ូតូហើយដេបើករត់តែម្តង បន្ទាប់មកគាត់បានប្តឹងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។​
តាមប្រភព​ព័ត៌មានពីលោកនាយប៉ុសិ៍្តឪឡោកបានអោយដឹងថា បន្ទាប់ពីជនរងគ្រោះប្តឹងភ្លាមពួកគាត់បានចេញប្រត្តិបត្តការហើយបានទាក់ទងទៅកំលាំងប៉ុសិ៍្តដែលនៅជិតប៉ុសិ៍្តរបស់គាត់ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក៏បានឃើញជនសង្ស័យបើកម៉ូតូរត់យ៉ាងលឿន តាមបណ្តោយផ្លូវបេតុងជិតវត្ត​ពោធិ៍វ័ន្ត បានបុកម៉ូតូមួយគ្រឿងនៅជិតវត្តពោធិ៍វ័នផងដែរ ហើយបានបើករត់បន្តទៀត លុះបើកមកដល់ផ្លូវកែងភូមិត្រពាំងអណ្តូងហៅភូមិ (ប៉ម)សង្កាត់ត្រពាំងក្រសាំង​បានបុករបងដែក នាក់លក់ស៊ុប គុយទាវ នៅភូមិត្រពាំងអណ្តូងខាងលើ​បណ្តាលអោយខូចអស់២ផ្ទាំង ហើយទុកម៉ូតូចោលរត់គេចខ្លួនបាត់។​
ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​បាននាំជនរងគ្រោះនឹងម៉ូតូយកទៅសួរនាំនៅប៉ុសិ៍្តនគរបាលរដ្ឋបាល ឪឡោក​ហើយធ្វើលិខិតប្រគល់អោយជនរងគ្រោះវិញ៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *