រថយន្ត​មួយ​គ្រឿង​ក្រឡាប់ផ្ងាជើងច្រង៉ាង​ព្រោះ​តែស្ថានភាពផ្លូវរអិល តែពុំបានបង្កឲ្យរងរបួសដល់អាយុជីវិតឡើយ

0
198

 

 

 
ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយ១គ្រឿងដឹក ស្មាតបត សង្ស័យអ្នកបើកបរក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនសុីដោយសារតែស្ថានភាពផ្លូវរអិលផងនោះបានក្រឡាប់ផ្ងាជើងសំណាងល្អមិនអ្នករងរបួស។
ហេតុការណ៍ខាងលើនេះបានបង្ករឲ្យមានភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវណតប្រ៊ីត ភូមិអគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយព័ណសលាយខៀវពាក់ស្លាកលេខភ្នំពេញ3B6832ដែលដាក់ថាកងដឹកជញ្ជួន(H.C)មានដឹកសម្ភារៈសំណាង់ស្មាតបតបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួសមលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរ៉េចង្កូតក្រឡាប់ផ្ងាជើងតែម្តងប៉ុន្តែពុំមានអ្នករងរបួសនោះទេ។
​តាម​ប្រភព​ព័ត៌មានពីក្រុមកម្មកដែលនាំគ្នាមកជួយលើកស្មាតបតគ្រឿងសំណង់ដាក់ទៅរថយន្តមួយទៀតបានអោយដឹងថា រថយន្តបានដឹងសម្ភារៈសំណាង់នេះមកពីខេត្តមកភ្នំពេញលុះមកដល់ចំណុចខាងលើគឺដោយសារតែផ្លូវរអិលទើបអ្នកបើកបរចាប់ហ្វាំងមិនសុីក៍បណ្តាលអោយក្រឡាប់។ពួកគេមិនបានប្រាប់ពីឈ្មោះអ្នកបើកបរនោះទេ។
ក្រោយកើតហេតុក៍សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យប៉ុន្តែដោយសារពុំមានអ្នករងរបួសនិងមិនប៉ះពាល់ដល់អ្នកដ៍ទៃនោះទើអោយម្ចាស់រថយន្តនោះហៅរថយន្តស្ទួចមកស្ទួចយកទៅជុសជុលដោយខ្លួនឯង៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here